លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា៖ «ក្រុមប្រទេស Quad បានប្ដេជ្ញាចែកចាយ [វ៉ាក់សាំងកូវីដ១៩] ឲ្យបានរហូតដល់មួយពាន់លានដូសដល់តំបន់អាស៊ាន តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតនៅត្រឹមចុងឆ្នាំ ២០២២»។
អ្នកជំនាញនិងពលរដ្ឋនិយាយថា ប្រទេសហ្វីលីពីនចាត់វិធានការត្រួតពិនិត្យការរាតត្បាតជំងឺកូវីដ១៩ តាមរយៈបិទសកម្មភាពសង្គមយ៉ាងតឹងរ៉ឹង និងការបិទសាលារៀនមួយឆ្នាំ រួមជាមួយការប្រើប្រាស់របាំងមុខ។
មន្ត្រីរដ្ឋបាលលោក Biden បាននិយាយថា ក្រុមប្រទេស Quad ឬចតុភាគី ចាប់ផ្តើមបង្កើតយន្តការហិរញ្ញប្បទានមួយ ដើម្បីបង្កើនការផលិតវ៉ាក់សាំងរហូតដល់មួយពាន់លានដូស នៅឆ្នាំ ២០២២ ដើម្បីដោះស្រាយកង្វះខាតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍។
នៅចុងខែឧសភា សហរដ្ឋអាមេរិករំពឹងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យទាំងអស់។ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ ដែលបានប្រាប់ក្រុមអ្នកយកព័ត៌មាន មុនពេលលោកប្រធានាធិបតីធ្វើសុន្ទរកថា។
ប្រទេសថៃនៅថ្ងៃសុក្រនេះ បានផ្អាកការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបានផ្អាកការចាក់ជាបណ្តោះអាសន្ន ក្រោយមានសេចក្តីរាយការណ៍ថា មនុស្សខ្លះបានកកឈាមនៅសរសៃ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ៦០ នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៧១២ នាក់។ អ្នកឆ្លងនៅថ្ងៃនេះ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកោះកុងជាដើម។
ការសិក្សាមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស បាននិយាយថា អ្នកដែលឆ្លងវីរុសសណ្តាន B.1.1.7 អាចនាំឲ្យស្លាប់ចន្លោះរវាងពី ៣០% ទៅ ១០០% ច្រើនជាងអ្នកដែលឆ្លងវីរុសសណ្តានផ្សេងទៀត ដោយមានអត្រាជាមធ្យមប្រហែល ៦៤%។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ថា ក្រុមប្រជាពលរដ្ឋអាទិភាពទូទៅ មានជាង ១ សែន ៩ ម៉ឺននាក់ ដែលបានទៅចាក់វ៉ាក់សាំងរួចហើយ។ ចំណែកក្រុមកម្លាំងកងទ័ពដែលជាក្រុមអាទិភាពដែរ មានប្រមាណ ៩ ម៉ឺន ៩ ពាន់នាក់ ក៏បានទៅចាក់វ៉ាក់សាំងហើយដែរ។
រដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកា «ផែនការជួយសង្គ្រោះអាមេរិក» (American Rescue Plan) តម្លៃ ១,៩ លានលានដុល្លារសម្រាប់សង្គ្រោះវិបត្តិកូវីដ១៩ ដោយក្នុងនោះក៏បានអនុម័តជំនួយបរទេសដែលមានទឹកប្រាក់ចំនួន១១ពាន់លានដុល្លារផងដែរ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យ បានប្រាប់ទូរទស្សន៍បាយ័នថា អ្នកជំងឺមួយចំនួនទៀតមានសុខភាពមិនល្អនោះទេ ហើយក្រុមគ្រូពេទ្យកំពុងតាមដានសុខភាពរបស់ពួកគេ។
កម្មវិធីចាក់វ៉ាក់សាំងរបស់ឥណ្ឌាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានទទួលការជំរុញយ៉ាងខ្លាំងមួយនៅពេលប្រទេសនេះចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យមនុស្សវ័យចំណាស់ៗ។
ព័ត៌មានផ្សេងទៀត