វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលកម្ពុជាបានទិញក្នុងតម្លៃសរុប១៥លានដុល្លារអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។
ការវិភាគជាបណ្តោះអាសន្នមួយ ទៅលើទិន្នន័យពិសោធន៍របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួនពីរប្រភេទរបស់ចិន គឺវ៉ាក់សាំង Sinovac និង Sinopharm បានបង្ហាញថាវ៉ាក់សាំងទាំងពីរប្រភេទនេះ«មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ» ប៉ុន្តែទិន្នន័យនៅមានការខ្វះខាតនៅឡើយ។
សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយនៅលើវិបសាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញនូវក្តីបារម្ភថា ការស្រាវជ្រាវរកប្រភពវីរុសជំងឺកូវីដ១៩ របស់ក្រុមអ្នកជំនាញអន្តរជាតិត្រូវបានពន្យារពេល និងខ្វះលទ្ធភាពក្នុងការពិនិត្យមើលលើទិន្នន័យនិងសំណាកដើមឲ្យបានពេញលេញ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថាមនុស្ស២នាក់ទៀតរស់នៅរាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបមានចំនួន១៣នាក់។
អ្នកវិទ្យាសាស្ត្រដែលស្វែងរកប្រភពនៃវីរុសកូរ៉ូណាដែលនាំឲ្យកើតជំងឺកូវីដ១៩ និងតម្រុយសម្រាប់បង្ការជំងឺរាតត្បាតផ្សេងទៀតនៅពេលខាងមុខ បាននិយាយថា មានភស្តុតាងកាន់តែច្រើនដែលបង្ហាញថា ការស្វែងរកប្រភពនៃវីរុសនេះ គួរធ្វើនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ក្រៅពីប្រទេសចិន។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យមានការបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុង មួយរយៈពេលខ្លី ដោយលោកសង្កេតឃើញថាការចម្លងជំងឺកូវីដនៅបន្តកើតមាន ហើយកន្លែងនិងពិធីជួបជុំផ្សេងៗត្រូវបានរៀបចំធ្វើឡើងដោយលួចលាក់ផងដែរ។
លោកប្រធានាធិបតី Biden បានអំពាវនាវជាថ្មីដល់អភិបាលរដ្ឋ អភិបាលក្រុង និងមេដឹកនាំមូលដ្ឋាននានា កុំឲ្យបន្ធូរបន្ថយការរឹតត្បិតលើការតម្រូវឲ្យពលរដ្ឋពាក់ម៉ាស។
អ្នកនាងមិនដឹងថាឪពុកឆ្លងវីរុសកូវីដ១៩ពីអ្នកណានោះទេ ប៉ុន្តែអ្នកនាងយល់ថាមិនមែនឆ្លងពីអ្នកក្នុងផ្ទះរស់នៅជាមួយទេ ដោយសារអ្នកនាងផ្ទាល់តែងតែនៅផ្ទះ ស្វាមីរបស់អ្នកនាងជាកម្មករសំណង់ធ្វើការនៅជិតផ្ទះ ហើយជីដូនជាមនុស្សចាស់ជរាម្នាក់នៅតែផ្ទះ។
បេសកកម្មរបស់ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) នៅក្នុងទីក្រុង Wuhan ប្រទេសចិន បានសន្និដ្ឋានថា វីរុសដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩ ទំនងជាបានឆ្លងពីសត្វប្រជៀវទៅមនុស្សតាមរយៈសត្វផ្សេងទៀត។
ការប្រកាសនេះធ្វើឡើងក្នុងពិធីទទួលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ (Sinovac) ចំនួន ១ លាន ៥ សែនដូស ដែលបានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ដែលអាចចាក់មនុស្សបាន ៧៥ ម៉ឺននាក់។ មនុស្សម្នាក់ទទួលវ៉ាក់សាំង ២ ដូស ក្នុងចន្លោះពេល២សប្តាហ៍។
បុរសម្នាក់អាយុ ៥៥ ឆ្នាំ រស់នៅក្នុងភូមិក្តីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមីនា តែកន្លះម៉ោងប៉ុណ្ណោះ ពេលលោកត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយដំបូងឡើយមិនទាន់ដឹងថា មានជំងឺកូវ
ព័ត៌មានថ្មីនេះ បានបង្ហាញថា ផ្អែកលើការសាកល្បងដំណាក់កាលចុងក្រោយលើមនុស្សជាង៣ ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៦% ក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩ ដែលមានរោគសញ្ញា។
ព័ត៌មានផ្សេងទៀត