ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO ​ថា ​វ៉ាក់សាំង​កូវីដ​១៩​របស់​ចិន​មាន​សុវត្ថិភាព​ប៉ុន្តែ​​នៅ​ខ្វះខាត​ទិន្នន័យ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​កាន់​ដប​វ៉ាក់សាំង​ Sinovac សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ របស់​ចិន​នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​កាន់​ដប​វ៉ាក់សាំង​ Sinovac សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ របស់​ចិន​នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

អ្នកជំនាញ​ខាង​ផ្នែក​វ៉ាក់សាំង​មួយ​ចំនួន​របស់​អង្គការ​សុខភាព​ពិភព​លោក​(WHO)​បាន​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការវិភាគ​ជា​បណ្តោះ​អាសន្នមួយ ​ទៅ​លើទិន្នន័យ​ពិសោធន៍​របស់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​ចំនួន​ពីរ​ប្រភេទ​របស់​ចិន​ គឺ​វ៉ាក់សាំង ​Sinovac និង​ Sinopharm ​បាន​បង្ហាញ​ថា​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ«មាន​សុវត្ថិភា​ព​និង​ប្រសិទ្ធភាព​ល្អ​»​ ប៉ុន្តែ​ទិន្នន័យនៅ​មាន​ការខ្វះ​ខាត​នៅឡើយ។​

​«វ៉ាក់សាំង​បង្ការ​ទាំងពីរ​ប្រភេទ​នេះ​ បាន​បង្ហាញ​ពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ល្អ​ ក្នុង​ការការពារជំងឺ​កូវីដ​១៩​ ប៉ុន្តែ​វ៉ាក់សាំង​ទាំង​ពីរ​នេះ​ នៅ​ខ្វះ​ខាត​ទិន្នន័យ​បញ្ជាក់​ពីក្រុម​មនុស្ស​ដែល​មាន​អាយុ​ច្រើន​និង​មនុស្ស​ដែល​មាន​បញ្ហា​ជំងឺ​ផ្សេងៗ»។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុមជំនាញប្រឹក្សា​យុទ្ធសាស្រ្ត​ថ្នាំ​បង្កា​របស់​អង្គការ​សុខភាព​ពិភពលោក​ បន្ទាប់​ពី​ក្រុម​ហ៊ុនចិន​ Sinovac និង Sinopharm​ បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​គ្រា​បន្ទាន់​ ពីអង្គការ​សុខភាព​ពិភព​លោក៕​

XS
SM
MD
LG