ក្រសួងសុខាភិបាលបន្ថែមថា ជនរងគ្រោះទាំង ២ នាក់ បានរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំង។ ក្រសួងមិនបានបញ្ជាក់ឈ្មោះរបស់អ្នកស្លាប់ទាំង ២ នាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះទេ។
សេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមីនា ឲ្យដឹងថារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ព្រៃវែង និងសៀមរាប ត្រូវបានកំណត់ជាភូមិសាស្រ្តដែលមានការរាលដាលជំងឺកូវីដ១៩។ ដូច្នេះទីតាំងទាំងនេះ តម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។
ទីភ្នាក់ងារត្រួតពិនិត្យទិន្នន័យនិងសុវត្ថិភាពបានជំរុញឱ្យក្រុមហ៊ុន AstraZeneca ធ្វើការជាមួយខ្លួនដើម្បីពិនិត្យមើលទិន្នន័យនេះឡើងវិញ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) បានរាយការណ៍ថា ប្រជាជនសូម៉ាលីប្រមាណ២,៧លាននាក់ នឹងប្រឈមនឹងកង្វះស្បៀងអាហារធ្ងន់ធ្ងរនៅប៉ុន្មានខែខាងមុខ ដោយសារតែស្ថានភាពរាំងស្ងួតប៉ះពាល់តំបន់កាន់តែច្រើននៅក្នុងប្រទេសនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថាប្រសិនបើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជាមិនមានភាពស្រាកស្រាន្តនោះទេ រដ្ឋាភិបាលគួរតែមានចំណាត់ការតឹងរ៉ឹងជាងនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត ជាពិសេសនៅក្នុងចំណោមកម្មករ។
ក្រសួងបានឲ្យដឹងថាស្រ្តីម្នាក់អាយុ៦២ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា។
ក្រសួងបានឲ្យដឹងថាបុរសម្នាក់អាយុ៧៥ឆ្នាំ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមីនា ក្រោយលោកត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា។
នៅថ្ងៃទី ១១ ខែមីនា រង្វង់ម៉ោងជិត ១១ ថ្ងៃត្រង់ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានហៅទូរស័ព្ទមកអ្នកស្រី សុម៉ាលី ជាមួយនឹងដំណឹងថា លោក វណ្ណា បានទទួលមរណភាព។
តើក្រុមពលរដ្ឋអាទិភាពសម្រាប់ផែនការចាក់វ៉ាក់សាំងស៊ីណូហ្វាម និងកូវីស្យែល មានក្រុមពលរដ្ឋណាខ្លះ? តើផែនការនេះតម្រូវឲ្យមានលក្ខខណ្ឌសុខភាពអ្វីខ្លះ និងមានទីតាំងនៅកន្លែងណាខ្លះ?
លោក ហ៊ុន សែន ឲ្យដឹងថា ពលរដ្ឋដែលនឹងទទួលបានវ៉ាក់សាំង AstraZeneca នៅសល់ជាង ១១ ម៉ឺនដូស មានចំនួន ៥៥.៧០០ នាក់។ លោកបញ្ជាឲ្យមន្រ្តីរបស់លោករៀបចំយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ១៥ ថ្ងៃ នៅរាជធានីភ្នំពេញ។
មន្ត្រីសេតវិមានបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីការបញ្ជូនវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ២,៥ លានដូស ទៅប្រទេសម៉ិកស៊ិក និងចំនួន ១,៥ លានដូស ទៅប្រទេសកាណាដា។
អ្នកជំងឺម្នាក់ អាយុ ៦២ ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា ដោយសារជំងឺកូវីដ១៩។ ជំងឺនេះបានប៉ះពាល់សួតទាំងសងខាងធ្ងន់ធ្ងររបស់អ្នកជំងឺ ហើយអ្នកជំងឺស្ទះសរសៃឈាមបេះដូង មានជំងឺទឹកនោមផ្អែ
ព័ត៌មានផ្សេងទៀត