មជ្ឈមណ្ឌល CDC បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ គឺត្រូវការពាក់ម៉ាស់នៅខាងក្រៅតែនៅពេលណាដែលពួកគេស្ថិតនៅក្នុងហ្វូងមនុស្សជាច្រើន ដូចជានៅក្នុងពិធីនានានៅតាមដងផ្លូវ ពិធីដង្ហែរក្បួន ផ្សាររបស់កសិករ ឬការជួបជុំនយោបាយជាដើម។
មានកម្មករ១.៥៩៨នាក់នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។ កម្មករឆ្លងផ្សេងទៀតមកពីរោងចក្រនៅខេត្តកណ្តាល តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តកំពង់ចាម។
ប្រជាពលរដ្ឋនៅតំបន់នោះមួយចំនួន បានលើកឡើងថា ពួកគេប្រឈមទាំងបញ្ហាធ្ងន់ធ្ងរនឹងស្មានមិនដល់ ទាំងការរកចំណូល កង្វះស្បៀង ការបង់ថ្លៃផ្ទះជួល និងការបង់ធនាគារ ដែលកំពុងដាក់សម្ពាធលើសុខភាពផ្លូវចិត្តរបស់ពួកគេកាន់តែខ្លាំងឡើង។
យន្តហោះដឹកជញ្ជូនចក្រភពអង់គ្លេស បានចុះចតនៅព្រឹកព្រលឹមក្នុងរដ្ឋធានីញូវដែលី ដោយនាំយកមកជាមួយនូវឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន១០០គ្រឿង និងម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនចំនួន៩៥គ្រឿង។
ប្រទេសកម្ពុជា នៅថ្ងៃអង្គារ បានហាមប្រាមពលរដ្ឋឥណ្ឌា និងជនបរទេសដែលធ្វើដំណើរមកពី ឬឆ្លងកាត់តាមប្រទេសឥណ្ឌា មិនឲ្យចូលកម្ពុជា«មួយរយៈ» ដោយឥតកំណត់ពេលច្បាស់លាស់ ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលវីរុសបម្លែងខ្លួនថ្មីដែលបង្កជាជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
វីរុសកូវីដបម្លែងថ្មីវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងនេះត្រូវបានរាយការណ៍ថាឆ្លងកាន់តែងាយស្រួល និងរហ័សជាងមុន។
ស.រ.អ. បានសន្យាថានឹងបញ្ជូនខ្យល់អុកស៊ីសែនទៅឥណ្ឌាឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន និងបញ្ជូនវ៉ាក់សាំងរាប់សិបលានដូសទៅប្រទេសផ្សេងៗតាមដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតជាបន្តនៃជំងឺកូវីដ១៩ និងសម្ពាធខ្លាំងក្លាពីអន្តរជាតិដែលចង់ឲ្យស.រ.អ.ជួយ។
ពលរដ្ឋនិយាយថាពួកគាត់កំពុងជួបផលវិបាកកាន់តែខ្លាំង ទាំងការទទួលបានអាហារហូបចុកប្រចាំថ្ងៃនិងសម្ពាធឲ្យសងបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
បើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ាន កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងប្រទេសផ្សេង ដែលរហូតមកដល់ពេលនេះ បានប្រមាណ១លាន៣សែននាក់ ទាំងអ្នកចាក់លើកទីមួយនិងលើកទីពីរបញ្ចូលគ្នា។
រដ្ឋាភិបាលថៃ នៅថ្ងៃច័ន្ទ បានដាក់ការរឹតបន្តឹងការធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយបារម្ភពីករណីជំងឺកូវីដ១៩ដែលនាំចូលពីក្រៅប្រទេស និងបានបិទទីតាំងមួយចំនួនក្នុងក្រុងបាងកកផងដែរ។
ប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌាបានដួលរលំ នៅក្នុងរលកនៃការផ្ទុះឆ្លងចុងក្រោយនេះ ដោយមន្ទីរពេទ្យហួសសមត្ថភាពទទួលអ្នកជំងឺថ្មីដ៏ច្រើន ហើយកំពុងជួបការខ្វះខាតខ្លាំងនូវឧបករណ៍ជំនួយដកដង្ហើម ដែលអ្នកជំងឺកូវីដមួយចំនួនត្រូវការជាចាំបាច់នោះ។
ចលនាបះបោរស៊ីវិលដែលមានគោលដៅបង្អាក់រដ្ឋាភិបាលរបបយោធា បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើនបិទទ្វារ ហើយអត្រាធ្វើតេស្តរកវីរុសកូរ៉ូណាបានធ្លាក់ចុះយ៉ាងខ្លាំងនៅមីយ៉ាន់។
ព័ត៌មានផ្សេងទៀត