សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយថា កាលពីថ្ងៃអង្គារ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងកូវីដប្រមាណ១៣.០០០នាក់ និងស្លាប់១០៨នាក់ក្នុងមួយថ្ងៃ។ ប្រទេសថៃកំពុងប្រឈមរលកឆ្លងលើកទី៣ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២១នេះ។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានប្រាប់ VOA នៅថ្ងៃអង្គារនេះថាភាពទន់ខ្សោយនៃប្រព័ន្ធសុខាភិបាលនៅកម្ពុជានៅតែជាបញ្ហា ខណៈលោកជំរុញឲ្យអាជ្ញាធរសុខាភិបាលចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋានអំពីជំងឺកូវីដ១៩ ដើម្បីឲ្យពួកគេឆាប់បានទៅរកសេវាព្យាបាល។
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា វេជ្ជបណ្ឌិតឥណ្ឌូណេស៊ីចំនួន១១៤នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កើនឡើងជាង២ដង បើធៀបទៅនឹងចំនួនស្លាប់កាលពីខែមិថុនា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានអះអាងសាជាថ្មីថាឱសថបុរាណចិនដែលត្រូវបានអនុញ្ញាតឲ្យចរាចរនៅលើទីផ្សារកម្ពុជាកាលពីខែមេសា មិនមែនជាឱសថព្យាបាលជំងឺកូវីដ១៩នោះទេ ប៉ុន្តែវាអាចជួយសម្រាលរោគសញ្ញា។
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ៧ ដែលអង្គការសុខភាពពិភពលោក (WHO) បានអនុញ្ញាតឲ្យប្រើក្នុងគ្រាបន្ទាន់។
លោក Murthy បន្ទរសុន្ទរកថាថ្មីៗរបស់ប្រធានាធិបតី Joe Biden ថាប្រជាជនកំពុង«លង់នឹងព័ត៌មានមិនពិត» ថាវ៉ាក់សាំងមិនមានសុវត្ថិភាពឬមិនចាំបាច់។
បណ្ដាមេដឹកនាំនៃអង្គការដែលមានប្រទេសជាសមាជិកទាំង ២១ នេះ បានសន្យាបង្កើនកិច្ចប្រឹងប្រែងទ្វេដងឡើងវិញ ដើម្បីពង្រីកការផលិតនិងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ និងបានបញ្ជាក់ថា ពួកគេនឹងបន្តគាំទ្រសេដ្ឋកិច្ចរហូតដរាបណានៅចាំបាច់។
វ៉ាក់សាំង Sinovac មានតម្លៃ១៣,៦០ដុល្លារក្នុងមួយដូសនៅឥណ្ឌូណេស៊ីនិងឥណ្ឌា បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ខណៈវ៉ាក់សាំង AstraZeneca របស់អង់គ្លេសមានតម្លៃពី៤ទៅ៥ដុល្លារក្នុង១ដូស។
ដូចប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែរ កម្ពុជាប្រឈមមុខនឹងបញ្ហាជាច្រើនដែលទំនងជាមិនមាននៅក្នុងប្រទេសអ្នកមាននៅលោកខាងលិច។
ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៣៩នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាកំណត់ត្រាស្លាប់ខ្ពស់ជាងគេ ចាប់តាំងពីមានការរាលដាលជំងឺនេះក្នុងប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាមរយៈពេល១ខែ ចាប់ពីថ្ងៃអាទិត្យទី១៨ ខែកក្កដានេះតទៅ ដោយលើកហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនៃជំងឺកូវីដ១៩ចូលក្នុងប្រទេស។
ម៉ាឡេស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងរាតត្បាតដ៏ខ្លាំងនៃជំងឺកូវីដ១៩បំប្លែងថ្មី ហើយបានបិទសកម្មភាពសង្គមដ៏តឹងតែងមួយចាប់តាំងពីខែមិថុនាមក។
ព័ត៌មានផ្សេងទៀត