ប្រទេសថៃ មានកំណត់ត្រាឆ្លងវីរុសកូរ៉ូណារហូតដល់១១.៣០៥ ករណី កាលពីថ្ងៃទី២០ខែកក្កដា និងបន្ថែមចំនួនអ្នកស្លាប់រាប់សិប ឡើងដល់៣.៤០៨ នាក់ ចាប់តាំងពីខែមេសាមក។ ប្រទេសថៃ ទទួលបានការសរសើរចំពោះការទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩កាលពីពេលដំបូងឡើយ។
លោកBenjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថាវ៉ាក់សាំងជើងដំបូងដែលមានចំនួនប្រមាណ៤៥ម៉ឺនដូសនេះ ក្នុងចំណោមចំនួនសរុបជាង១លានដូស ជា«អំណោយរបស់ពលរដ្ឋអាមេរិកាំង» ដែលអាចជួយបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋកម្ពុជាជាង១លាននាក់ ដោយសារវ៉ាក់សាំងនេះចាក់តែមួយដូសប៉ុណ្ណោះ។
ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមានការព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅតាមផ្ទះ នៅតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស ស្របពេលវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា (Delta) កំពុងឆ្លងក្នុងសហគមន៍។
អាមេរិកជាមធ្យមឆ្លងជំងឺកូវីដ១៩ជាង២៦.០០០ករណីក្នុងមួយថ្ងៃកាលពីសប្តាហ៍ទី២នៃខែកក្កដា ដែលកើនឡើងទ្វេបើធៀបជាមួយខែមិថុនា ហើយការរីករាលដាលនៃវីរុសកូវីដបំប្លែងថ្មីដែលតាគឺមានដល់៨០ភាគរយនៃករណីឆ្លងទាំងនេះ។
បើតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី២៨ ខែកក្កដា ការបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨នោះ នឹងធ្វើឡើងជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១១:៥៩នាទីយប់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដាក់បម្រាមគោចរជាថ្មីទៀត ដោយហាមឃាត់ការធ្វើដំណើរនិងលក់ដូរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចន្លោះម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងអំឡុងការឆ្លងលើកទីបីដោយវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដោយមានរបាយការណ៍អំពីចំនួនអ្នកស្លាប់៣២៦ នាក់ នៅថ្ងៃទី២៣ ខែកក្កដា ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់៦.៤៥៩ នាក់។
អ្នករស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទាំង៥លាននាក់នឹងបន្ដស្ថិតនៅក្រោមការបិទសកម្មភាពសង្គមដ៏តឹងតែងរយៈពេល៤សប្តាហ៍ទៀត ដោយសារតែចំនួនករណីឆ្លងជំងឺកូវីដ ១៩បន្តកើនឡើង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែល VOA ទទួលបានពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃពុធនេះ ស្ថានទូតបានបញ្ជាក់ថាសាច់ក្របីនេះទទួលបានការត្រួតពិនិត្យត្រឹមត្រូវពីមន្ទីរពិសោធន៍នៅប្រទេសឥណ្ឌា ស្របតាមស្តង់ដារគុណភាព ISO ត្រឹមត្រូវ និងមិនរកឃើញមានវីរុសកូវីដ១៩ទេ។
ស្ថានទូតអាមេរិកបញ្ជាក់ថា ការមកដល់របស់ជើងយន្តហោះទី១គឺនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដានេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ខណៈកម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី ដែលតា (Delta) លើកដំបូងលើប្រជាពលរដ្ឋក្នុងស្រុក ដែលជាការព្រួយបារម្ភមួយចំពោះការនាំឲ្យមានការឆ្លងរហ័សបន្ថែមទៀត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងថារដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឱសថឯកជនអាចស្នើសុំនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចូលប្រទេសបាន ប៉ុន្តែជាវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយ WHO។
ព័ត៌មានផ្សេងទៀត