ពួកភ្ញៀវដែលទៅសារមន្ទីរ រោងភាពយន្ត ឬអាងហែលទឹកនៅក្នុងប្រទេសបារាំងនឹងត្រូវគេបដិសេធមិនឲ្យចូល ប្រសិនបើពួកគេ មិនអាចបង្ហាញបណ្ណដែលបានបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬបានធ្វើតេស្តកូវីដ១៩អវិជ្ជមាននៅពេលថ្មីៗនេះទេ។
ប្រជាពលរដ្ឋជាង១០លាននាក់រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវស្ថិតក្រោមបម្រាមគោចរពេលយប់ចាប់ពីថ្ងៃច័ន្ទតទៅ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពប្រាប់វីអូអេថាលោកស្វាគមន៍ការបន្តស្វែងរកវ៉ាក់សាំងចាក់ឱ្យក្មេងៗក្នុងប្រទេសកម្ពុជាឱ្យបានឆាប់។ ប៉ុន្តែ លោកថា ការចាក់វ៉ាក់សាំងដល់ក្មេងៗនេះ«ជាបញ្ហាសំខាន់ណាស់ដែលត្រូវតែគិតគូរឱ្យបានដិតដល់»។
កាលពីថ្ងៃសៅរ៍សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង៥១.០០០នាក់ដែលកើនឡើង១៧២%ក្នុងពេល២សប្តាហ៍កន្លងទៅហើយមានអ្នកស្លាប់ប្រចាំថ្ងៃប្រមាណជាង២៥០នាក់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំងជាង១លានដូសដែលជាជំនួយឥតសំណងដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់អំពីការមកដល់នៃវ៉ាក់សាំងអាមេរិកនេះទេ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីខែកុម្ភៈមកខ្លួនបានទទួលវ៉ាក់សាំងសរុបចំនួន ៩ លានដូសដែលក្នុងនោះរួមមានវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិករុស្ស៊ី ចិន និងចក្រភពអង់គ្លេស។
ក្រុមមន្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដើម្បីការពារខ្លួនពីវីរុសបំប្លែងថ្មីហើយនឹងទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា។
ពលរដ្ឋមួយចំនួនបានរិះគន់អំពីភាពយឺតយ៉ាវនៃការលក់របស់ក្រសួងប្រៃសណីយ៍ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗ។
ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចាក់វ៉ាក់សាំងបរទេសដើម្បីបង្កើនអង្គបដិប្រាណសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរបស់ចិនគ្រប់ដូស ដូចជាវ៉ាក់សាំង Sinovac និង Sinopharm។
ថ្នាំញៀន Fentanyl ត្រូវបានគេចាត់ទុកថាមានកម្លាំងខ្លាំងជាងថ្នាំញៀនហេរ៉ូអ៊ីនពី៥០ដងទៅ១០០ដង។ វិបត្តិសុខភាពនៅក្នុងប្រទេសអាមេរិកបណ្តាលមកពីប្រភេទថ្នាំញៀនសំយោគជាពិសេស Fentanyl នោះជារឿងដែលត្រូវបានលើកឡើងដោយលោកអតីតប្រធានាធិបតី Donald Trump។
ការសិក្សាមួយបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson សម្រាប់បង្ការជំងឺកូវីដ១៩ ដែលតម្រូវឲ្យចាក់តែមួយដូស ប្រហែលជាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងថ្មីដែលតានោះទេ។
កាលពីថ្ងៃចន្ទ អាជ្ញាធរសុខាភិបាលបានឲ្យដឹងថាខ្លួនបានរកឃើញករណីឆ្លងក្នុងចំណោមព្រះសង្ឃ២០អង្គដែលគង់នៅវត្តទួលទំពូង រហូតដល់មានការបិទវត្តនេះជាបណ្តោះអាសន្ន។
ព័ត៌មានផ្សេងទៀត