លោកវេជ្ជបណ្ឌិត Francis Collins បានថ្លែងប្រាប់កម្មវិធីទូរទស្សន៍ Fox News Sunday ថា ក្នុងរយៈពេល២ ឬ៣សប្តាហ៍ខាងមុខនេះ ទើបសហរដ្ឋអាមេរិកដឹងថា តើខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងវីរុសកូរ៉ូណាដូសជំរុញដល់ពលរដ្ឋខ្លួន ឬយ៉ាងណា។
អ្នកស្រី ឱ វណ្ឌឌីន បានឲ្យដឹងទៀតថាកោសិការបស់មនុស្សដែលបានចាក់វ៉ាក់សាំងបានស្គាល់ភាពបន្សាំទៅនឹងវីរុសជំងឺកូវីដ១៩ ដូច្នេះអ្នកស្រីអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភលើបញ្ហាថាតើមានអង់ទីគ័រក្នុងកោសិកាកម្រិតណា។
សេចក្តីសម្រេចបន្ថែមថាត្រូវបន្តអនុវត្តបម្រាមគោចររយៈពេល១សប្តាហ៍ទៀត ប៉ុន្តែធ្វើឡើងនៅចន្លោះម៉ោង១០យប់ ដល់ម៉ោង៣ទៀបភ្លឺ ដែលពីមុនចាប់ផ្តើមពីម៉ោង៩យប់។
ពលរដ្ឋអាមេរិកាំងរវាងពី៣ទៅ៩លាននាក់ខ្សោយប្រព័ន្ធស៊ាំនឹងជំងឺដោយសារជំងឺ ឬថ្នាំដែលពួកគេប្រើ។
រដ្ឋ Louisiana ស្ថិតក្នុងចំណោមរដ្ឋដែលមានការចាក់វ៉ាក់សាំងតិចបំផុតនៅក្នុងសហរដ្ឋអាមេរិក។
សាលារៀននៅស្រុក២ក្នុងរដ្ឋ Texas មិនស្តាប់តាមបទបញ្ជារបស់អភិបាលរដ្ឋលោក Greg Abbott ដែលហាមប្រាមមិនឲ្យរដ្ឋបាលមូលដ្ឋានចេញគោលការណ៍តម្រូវឲ្យពាក់ម៉ាសនោះទេ។
មន្រ្តីសុខាភិបាលបានឲ្យដឹងថាអ្នកធ្លាប់ឆ្លងជំងឺកូវីដ១៩រួចហើយ «មិនមានភាពចាំបាច់» ក្នុងការចាក់វ៉ាក់សាំងភ្លាមៗនោះទេ ក្រោមហេតុផលថាពួកគេមានអង្គបដិបក្ខ ឬអង់ទីក័រការពារយ៉ាងតិច៦ខែ។
យោធាស.រ.អា.ឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងអាមេរិកបានចាក់ថ្នាំបង្ការពេញលេញ។ បុគ្គលិកយោធាអាចសុំការលើកលែងមិនចាក់វ៉ាក់សាំង បើមានហេតុផលសុខភាព ឬសាសនា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអ៊ីស្រាអែលចាស់ៗចំនួន១ភាគ៣គឺប្រហែល៤សែន២ម៉ឺននាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងជំរុញបង្ការវីរុសកូរ៉ូណាដូសទី៣។
លោក Anthony Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយថា លោកមិនរំពឹងថានឹងមានការកំហិតថ្នាក់ជាតិឲ្យចាក់វ៉ាក់សាំងទេ។
លោក ហ៊ុន សែន បានបញ្ជាក់ថាវ៉ាក់សាំងអាស្រ្តាហ្សេនីកាដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងអង់គ្លេសផ្តល់មកកម្ពុជា កាលពីកន្លងទៅ មិនទាន់មានចំនួនគ្រប់គ្រាន់សម្រាប់ចាក់ឲ្យបានគ្រប់គ្នានោះទេ។
តួលេខនេះបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃអត្រាវីរុសនេះចាប់តាំងពីចុងខែឧសភានៅពេលការឆ្លងវីរុសនេះមានប្រហែល៣ភាគរយ។
ព័ត៌មានផ្សេងទៀត