អង្គការសុខភាពពិភពលោក (WHO) បានស្នើឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ដល់កុមារនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Sahara Africa) និងនៅក្នុងតំបន់ផ្សេងទៀតនៅទ្វីបនេះ ដែលមានអត្រាឆ្លងជំងឺគ្រុនចាញ់ក្នុងកម្រិតមធ្យមទៅកម្រិតខ្ពស់។
ការពិសោធសុវត្ថិភាពសុខភាពសាធារណៈនេះកើតមានឡើងមួយសប្ដាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រីបានបញ្ជាស្ងាត់ៗដល់មន្ត្រីថ្នាក់ក្រោមឱ្យផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការធ្វើតេស្ដរហ័ស ដែលនាំឱ្យរបាយការណ៍ឆ្លងកូវីដ១៩បានធ្លាក់ចុះយ៉ាងគំហុកជាប់ៗគ្នានារយៈពេល៧ថ្ងៃ។
យោងតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី០៥ ខែតុលានេះ ពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ នឹងត្រូវតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ រាល់ពេលចេញ-ចូលទីតាំងផ្សេងៗ។
អ្នកជំនាញសុខភាពសាធារណៈស្នើឲ្យពលរដ្ឋបន្តមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ខណៈក្រសួងសុខាភិបាលកម្ពុជាបានប្រកាសតួលេខករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះទាបជាង ៣០០ ករណីក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី៣០ កញ្ញាមក។
ប្រទេសរុស្ស៊ីបានរាយការណ៍ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីការឆ្លងបានចាប់ផ្តើម គឺមនុស្សចំនួន ៨៩០ នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមក្រុមការងារជាតិរបស់រុស្ស៊ីប្រយុទ្ធនឹងជំងឺឆ្លង។
គិតត្រឹមល្ងាចថ្ងៃសុក្រទី ១ ខែតុលា សហរដ្ឋអាមេរិកមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៧០០.២៥៨ នាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Jonhs Hopkins។
ការសាកល្បងឱសថលេបប្រភេទអង់ទីប៊ីយោទិកនេះ មានការចូលរួមពីមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ២.៦៦០ នាក់ ដែលរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកដែលបានឆ្លងជំងឺកូវីដ១៩។
មុនពេលចាក់វ៉ាក់សាំងនេះ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ «ដូសជំរុញគឺសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលយើងចាំបាច់ត្រូវធ្វើ គឺធ្វើយ៉ាងណាឲ្យមនុស្សកាន់តែច្រើនចាក់វ៉ាក់សាំង [កូវីដ១៩]» ដូសដំបូង។
ប្រទេសកូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ពលរដ្ឋរបស់ខ្លួន ដែលមានហានីភ័យខ្ពស់ និងអាចឆ្លងជំងឺកូវីដ១៩នោះ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងលោក Kim Boo-kyum កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
មុនការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសថៃ បានទាក់ទាញទេសចរណ៍ជិត៤០លាននាក់ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែការរឹតត្បិតការធ្វើដំណើរទាក់ទិននឹងជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យមួយនេះដួលរលំ និងធ្វើឲ្យសេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។
ការព្រួយបារម្ភរបស់រដ្ឋាភិបាល បន្ទាប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលើព្រះសង្ឃនិងពុទ្ធបរិស័ទ។
មនុស្សជិតពាក់កណ្តាលផែនដី មិនអាចមានម្ហូបអាហារប្រកបដោយសុខភាពទេ។ នេះបើតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានព្រមាននៅឯកិច្ចប្រជុំកំពូលស្តីអំពីម្ហូបអាហារ កាលពីថ្ងៃព្រហស្បតិ៍ ដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវផលិតកម្ម និងការកែច្នៃម្ហូបអាហារសាកលលោក។
ព័ត៌មានផ្សេងទៀត