រដ្ឋបាលម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យប្រើដូសទី៣នៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ពលរដ្ឋអាមេរិកាំងអាយុចាប់ពី៦៥ឆ្នាំឡើង និងមនុស្សពេញវ័យដែលមានជំងឺធ្ងន់ធ្ងរ។
លោក ហ៊ុន សែន បានចាត់ទុកការឆ្លងជំងឺកូវីដ១៩ នៅតាមវត្តអារាម ក្រោយប្រជាពលរដ្ឋសម្រុកទៅវត្ត ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដែលជាថ្ងៃបិណ្ឌមួយ ជា«កង្វល់ធំ»មួយ ដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវចាត់វិធានការ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចោទប្រកាន់ក្រុមហ៊ុនផលិតឱសថធំៗនៅលើពិភពលោកថា បានបង្កើតនូវ«វិបត្តិសិទ្ធិមនុស្សមួយដែលមិនធ្លាប់មានកាលពីមុន» ដោយខកខានមិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់គ្រាន់ដល់ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។
មនុស្សរាប់រយនាក់បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងធំទី២របស់ប្រទេសអូស្ត្រាលីប្រឆាំងនឹងការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលដាក់កំហិតលើវិស័យសំណង់។
មន្ត្រីអូស្ត្រាលី បានប្រកាសថា ការដ្ឋានសំណង់នានានៅក្នុងទីក្រុង Melbourne នឹងត្រូវបិទរយៈពេល២សប្តាហ៍ ខណៈពេលដែលមានការព្រួយបារម្ភថា សកម្មភាពរបស់កម្មករសំណង់ នឹងរួមចំណែកក្នុងការចម្លងជំងឹកូវីដ១៩ ទៅអ្នកដទៃ។
ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ដែលជាដៃគូ បានឲ្យដឹងថា ការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះមិនខ្លាំង តែសកម្មក្នុងការបង្កើតការឆ្លើយតបនៃអង្គបដិប្រាណ ដោយប្រើកម្រិតដូសទាប ដែលចាំបាច់ចំពោះកុមារតូចៗ។
សមាគមទេសចរណ៍អាមេរិកក៏បានទទួលស្វាគមន៍ចំណាត់ការនេះដែរ ដោយនិយាយថាវានឹង«ជួយស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ»។
ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងសាកល្បងបានបង្ហាញថា វាមានសុវត្ថិភាព និងអាចការពារបានប្រសើរ ក៏ដូចជាការបង្កើតនូវការឆ្លើយតបនៃអង់ទីគ័រក្នុងខ្លួនបានយ៉ាងខ្លាំងផងដែរទៅលើការចាក់វ៉ាក់សាំងនេះ ក្នុងដូសទាបលើកុមារ។
មជ្ឈមណ្ឌល CDC បានហៅវាថារោគសញ្ញាជំងឺ«កូវីដរយៈពេលយូរ»៤ឬច្រើនសប្តាហ៍ចាប់តាំងពីការធ្វើតេស្តវិជ្ជមាននៃជំងឺនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថាវាជារឿង«ចាំបាច់» និង«ការបោះជំហានមុន» ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្មេងអាយុចាប់ពី៦ឆ្នាំឡើងទៅនៅកម្ពុជា ហើយលោកបាននាំចៅៗរបស់លោកទៅចាក់វ៉ាក់សាំងមុនគេ។
ការសម្រេចឃុំខ្លួននេះនាំឲ្យមានប្រតិកម្មពីសហគមន៍ខ្មែរកម្ពុជាក្រោម ដែលបានស្នើឲ្យសមត្ថកិច្ចបកស្រាយឲ្យបានច្បាស់ពីការចោទប្រកាន់លើអតីតសង្ឃលោក ប៉ាង សុដា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងអ្នកស្រី Olivier Veran បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិករាប់សិបនាក់នៃបុគ្គលិកសុខាភិបាលទាំងអស់ចំនួន២លាន៧សែននាក់បានជ្រើសរើសចាកចេញពីការងារជាជាងចាក់វ៉ាក់សាំងវីរុសកូរ៉ូណា។
ព័ត៌មានផ្សេងទៀត