ខណៈអាជ្ញាធរសុខាភិបាលកំពុងផ្តល់វ៉ាក់សាំងដូសទី៣ ដល់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានសម្រេចឲ្យអាជ្ញាធរសុខាភិបាលចាប់ផ្តើមផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៤ ដល់ក្រុមជួរមុខប្រមាណ ៧០ម៉ឺននាក់ដែលប្រឈមនឹងហានិភ័យ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានកាលពីថ្ងៃអង្គារថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក នឹងបន្តកើនឡើង ហើយថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ជារយៈពេលនៃការប្រឈមខ្លាំងមួយនៃការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។
ប្រទេសហ្វីលីពីន នឹងពង្រីកការរឹតបន្តឹងលើវិធានការប្រឆាំងជំងឺកូវីដ១៩ នៅក្នុងទីក្រុងម៉ានីលចាប់ពីថ្ងៃពុធស្អែកនេះតទៅ ដោយរួមបញ្ជូលមនុស្សជាង១១លាននាក់ដែលរស់នៅជុំវិញទីក្រុងម៉ានីល ខណៈពេលដែលករណីនៃការឆ្លងជំងឺកូវីដ១៩ កំពុងហក់ឡើងខ្ពស់នៅក្នុងតំបន់នេះ។
អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា វីរុសដែលបង្កជាជំងឺកូវីដ១៩នេះ កើតចេញពីសត្វព្រៃ និងឆ្លងពីសត្វប្រចៀវទៅមនុស្សដោយផ្ទាល់ ឬតាមរយៈសត្វផ្សេងទៀត។ អ្នកវិទ្យាសាស្ត្រខ្លះទៀតថា វីរុសនេះ លេចធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីភាពជោគជ័យនៅក្នុងការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទូទាំងប្រទេស ខណៈចំនួនករណីឆ្លងបន្តបង្ហាញភាពស្រាកស្រាន្ត ក្រោយពី រដ្ឋាភិបាលសម្រេចឲ្យដំណើរការគ្រប់វិស័យឡើងវិញទាំងរដ្ឋ និងឯកជន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានឆ្លងជំងឺកូវីដ១៩ ស្របពេលដែលការឆ្លងដោយវីរុសកូរូណាបំប្លែងថ្មីអូមីក្រុង កំពុងវាយលុកខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកកំពុងប្រកាសអាសន្នម្តងទៀតដោយនិយាយថា ពលរដ្ឋអាមេរិកាំងអាចប្រឈមការរំខាននៅសប្តាហ៍ខាងមុខនេះដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបំប្លែងថ្មីអូមីក្រុង។
លោក Fauci បាននិយាយថា សហរដ្ឋអាមេរិក អាចត្រូវចាក់វ៉ាក់សាំងជំរុញដូសទី២ ប៉ុន្តែគេមិនអាចដឹងទេលុះត្រាបានកំណត់ត្រាអំពីអង្គបដិប្រាណជំរុញដោយវ៉ាក់សាំងជំរុញដូសដំបូងសិន។
ការតម្រូវឱ្យចាក់វ៉ាក់សាំងដ៏ធំទូលាយដោយអាជ្ញាធរទីក្រុង New York ដែលឱ្យអាជីវកម្មវិស័យឯកជនស្ទើរតែទាំងអស់ហាមឃាត់បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងចូលកន្លែងធ្វើ ការបានចូលជាធរមានកាលពីថ្ងៃចន្ទចំពេលមានកំណើនការឆ្លងមេរោគកូរ៉ូណា។ បម្រាមនេះបណ្តាលឱ្យនិយោជកមួយចំនួនប្រឈម
ប្រទេសចិនបានរាំងខ្ទប់មនុស្សរាប់សែននាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះដើម្បីព្យាយាមទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណាដែលកាន់តែធ្ងន់ធ្ងរទៅៗ ខណៈដែលការឆ្លងបានកើនឡើងដល់កម្រិតខ្ពស់ថ្មីនៅក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងនាំចូលពីក្រៅប្រទេសនូវវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ចំនួន ១៥ករណី។
នៅឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែនថ្លែងថា មន្ត្រីបុគ្គលិករាជការជាគ្រូពេទ្យ គ្រូបង្រៀន គយ និងកងទ័ព ព្រមទាំងនគរបាល ដែលជាក្រុមខ្សែត្រៀមជួរមុខ អាចនឹងទទួលបានវ៉ាក់សាំងដូសទីបួននេះមុនគេ។
ព័ត៌មានផ្សេងទៀត