តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានយល់ព្រមទទួលយកសំណុំរឿងជម្លោះអំពីការតម្រូវឲ្យចាក់វ៉ាក់សាំង ឬធ្វើតេស្តកូវីដ១៩ទូទាំងប្រទេសរបស់រដ្ឋបាលលោក Joe Biden សម្រាប់អាជីវកម្មធំៗ ហើយនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងផ្សេងមួយទៀតសម្រាប់បុគ្គលិកថែទាំសុខភាព។
ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យប្រើក្នុងគ្រាអាសន្ននូវថ្នាំគ្រាប់ប្រឆាំងវីរុស (antiviral) សម្រាប់ព្យាបាលជំងឺកូវីដ១៩។ នេះបើតាមក្រុមហ៊ុន Pfizer ដែលជាក្រុមហ៊ុនផលិតថ្នាំគ្រាប់នោះបញ្ជាក់កាលពីថ្ងៃពុធ។
ការសិក្សាថ្មី២របស់ចក្រភពអង់គ្លេស បានបង្ហើបឲ្យដឹងពីទិន្នន័យបឋមថា វីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron) ទំនងជាបង្កឲ្យឈឺស្រាលជាងវីរុសបំប្លែងខ្លួនដែលតា (Delta)។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមហ៊ុនផលិតឱសថAstraZenecaនិងសាកលវិទ្យាល័យOxford របស់ចក្រភពអង់គ្លេសនិយាយថាខ្លួនកំពុងអភិវឌ្ឍប្រភេទវ៉ាក់សាំងកូវីដពីរដូសទម្រង់ថ្មីមួយដែលផ្តល់ការពារជាពិសេសប្រឆាំងវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទអូមីក្រុង។
លោកប្រធានាធិបតី Biden បានបង្ហាញផែនការលម្អិតរបស់លោកនៅក្នុងសន្ទរកថានៅសេតវិមាន ខណៈដែលចំនួននៃករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងគំហុកម្តងទៀត ដោយមានការឆ្លងចំនួន ១៤៣.០០០ ករណីកាលពីថ្ងៃចន្ទ រួមជាមួយមនុស្សស្លាប់១ពាន់ ៣រយនាក់។
ប្រទេសថៃ បានដាក់កម្រិតឱ្យមានការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩ឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស និងបោះបង់ចោលការលើកលែងការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃអង្គារ ទី២១ ខែធ្នូ ម្សិលមិញនេះទៅ បណ្តាលមកពីការព្រួយបារម្ភអំពីការរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron)។
បុរសម្នាក់នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ដែលបានស្លាប់ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) កាលពីថ្ងៃចន្ទ អាចជាមនុស្សដំបូងគេដែលបានស្លាប់ដោយសារវីរុសនេះ។ ឥឡូវនេះ វីរុសនេះ បានក្លាយជាប្រភេទវីរុសកូវីដ១៩ ដែលនាំមុខគេនៅក្នុងសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ដោយសារករណីឆ្លងថ្មី ថយចុះជាបន្តបន្ទាប់ និងគ្មានករណីស្លាប់ថ្មី គិតត្រឹមថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។
ប្រទេសនូវែលសេឡង់នៅថ្ងៃអង្គារនេះ បានពន្យារពេលការបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញ ពីព្រោះតែការរាលដាលយ៉ាងខ្លាំងនៃវីរុសអូមីក្រុង(Omicron)នៅជុំវិញពិភពលោក ខណៈដែលប្រទេសជាច្រើន បានដាក់វិធានការរឹតត្បិតឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គមឡើងវិញ។ នេះបើតាមសេចក្តីរាយកា
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋម្នាក់នៃរដ្ឋវ៉ាស៊ីនតោន ស្ថិតនៅប៉ែកពាយព្យនៃសហរដ្ឋអាមេរិក បានស្លាប់ ក្រោយពីឆ្លងជំងឺកូវីដ១៩ ក្នុងពេលលោកធ្វើដំណើរទៅប្រទេសអែលសាល់វ៉ាឌ័រ។
ក្រុមមន្ត្រីកំពូលសុខាភិបាលសហរដ្ឋអាមេរិកពីររូបបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងប្រឈម «បីបួនសប្តាហ៍ដ៏លំបាក» នៅពេលខាងមុខក្នុងការទប់ស្កាត់វីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron) ខណៈវីរុសនេះក៏កំពុងនាំឱ្យមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ នៅ
ប្រទេសថៃ កំពុងពិចារណាការតម្រូវឲ្យមានការធ្វើចត្តាឡីស័កឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារការព្រួយកង្វល់អំពីការរាលដាលនៃវីរុសជំងឺកូវីដ១៩បំប្លែងថ្មីអូមីក្រុង (Omicron) ខណៈដែលក្រសួងសុខាភិបាលបានរាយការណ៍នៅថ្ងៃចន្ទនេះថា មានករណីនៃការឆ្លងក្នុងស្រុកដំបូងនៃវីរុសអូមីក្រុង។
ព័ត៌មានផ្សេងទៀត