តំបន់ដែលនឹងទទួលបានទឹកភ្លៀងជាឥទ្ធិពល«ព្យុះដំរី»នេះច្រើន រួមមានបណ្ដាខេត្តជាប់ព្រំដែនវៀតណាម តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាលប៉ែកខាងត្បូង ដែលនៅតាមបណ្ដាទីប្រជុំជន រួមមានទាំងរាជធានីភ្នំពេញផង អាចមានបង្កជាជំនន់ទឹកភ្លៀង។
ក្រុមហ៊ុនប្រេងឈ្មោះ Exxon Mobil បានសន្យាបង្កើនការត្រួតពិនិត្យលើការប៉ះពាល់បរិស្ថាននៅរោងចក្រចំនួន៨នៅតាមឆ្នេរសមុទ្រស.រ.អា.តាមកិច្ចព្រមព្រៀងដែលក្រុមហ៊ុនបានធ្វើជាមួយអាជ្ញាធរសហព័ន្ធ។
«នេះជាពេលវេលាដ៏ល្អមួយ ដើម្បីធ្វើការសញ្ជឹងគិត។ សាររបស់យើង មិនមែនសម្រាប់ឲ្យបណ្ដាប្រទេសផ្សេងៗនៅតំបន់ទន្លេមេគង្គ ផ្អាកការរៀបចំផែនការផ្សេងៗសម្រាប់វិស័យថាមពលនោះទេ... ប៉ុន្តែយើងចង់ឲ្យរដ្ឋាភិបាលទាំងនោះពិនិត្យមើលនិន្នាការថ្មីៗ [នៅក្នុងវិស័យថាមពល] ទាំងនេះ»។
អតីតប្រធានាធិបតីអាមេរិក ៥ រូប បានចូលរួមនៅក្នុងការប្រគំតន្ត្រីរៃអង្គាសប្រាក់មួយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីជួយដល់ជនរងគ្រោះដោយសារខ្យល់ព្យុះសង្ឃរាកន្លងមក ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងនានានៅក្នុងសហរដ្ឋអាមេរិក និងដែនដី Puerto Rico និង Virgin Islands របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី១០ ខែតុលា ត្រូវចាប់ផ្តើមអនុវត្តនៅតាមផ្សារទំនើបគ្រប់រាជធានីខេត្តមុននឹងអនុវត្តនៅតាមគ្រប់កន្លែងលក់ទំនិញទូទាំងប្រទេសក្នុងឆ្នាំ២០២០ខាងមុខ។
ភ្លើងឆេះព្រៃនៅតំបន់ជនបទដ៏ល្បីឈ្មោះខាងផលិតស្រាក្នុងរដ្ឋ California សហរដ្ឋអាមេរិក កំពុងតែរីករាលដាលបន្ថែមទៀត បន្ទាប់ពីបានឆាបឆេះយ៉ាងសន្ធោសន្ធៅដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រភ្លើងឆេះព្រៃរបស់រដ្ឋ California។
ការទទួលបានទឹកពិសាដែលមានអនាម័យគ្រប់គ្រាន់គឺជាការប្រឈមនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ទោះបីជាទីនោះខ្វះទឹកឬក៏មានទឹកច្រើនលើសលប់ក៏ដោយ។ អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថាមនុស្ស៣នាក់ក្នុងចំណោមមនុស្ស១០នាក់នៅតែមិនមានទឹកស្អាតសម្រាប់បរិភោគនៅផ្ទះ។
តុលាការកំពូលក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ បានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យលក់កាំជ្រួចក្នុងទីក្រុងញូវដេលីទេ ១០ថ្ងៃមុនពេលពិធីបុណ្យ Diwali មកដល់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការបំពុលខ្យល់ដ៏ប្រល័យនៅក្នុងរដ្ឋធានីនេះ។
ព្យុះសង្ឃរា Nate បានបន្តបន្ថែមកម្លាំងកាលពីថ្ងៃសៅរ៍ម្សិលមិញនៅឈូងសមុទ្រម៉ិកស៊ិកនៅពេលដែលវាធ្វើចលនាឆ្ពោះទៅកាន់ឈូងសមុទ្រសហរដ្ឋអាមេរិក ដែលនៅទីនោះវាទំនងជាទៅដល់ដីគោកនៅយប់ថ្ងៃសៅរ៍។
ការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃសុក្របានអង្រួនតំបន់ឆ្នេរ Fukushima ស្ថិតនៅភាគឦសានប្រទេសជប៉ុន ដែលធ្លាប់រងការវាយប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ ដោយកាលនោះបានបង្កឲ្យមានការបែកធ្លាយរោងចក្រនុយក្លេអ៊ែរ។
អតីតស្ថាបត្យករគឺលោក វណ្ណ មូលីវណ្ណ ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន បានចាត់ទុកបឹងនៅរាជធានីភ្នំពេញ ជាកន្លែងរំដោះទឹកជំនន់ដ៏សំខាន់។ គំនិតរបស់លោកត្រូវបានរំឭកច្រើន ខណៈមានជំនន់ទឹកភ្លៀងនៅភ្នំពេញ។
ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់តំបន់មានជ្រោះ ស្ទឹង ព្រែក ខណៈកម្ពស់ទឹកបានហក់ឡើងខ្ពស់ខុសប្រក្រតី។
ព័ត៌មានផ្សេងទៀត