ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​អាមេរិក ៥ រូប សហការ​គ្នា​រៃ​អង្គាស​ប្រាក់​ជួយ​ជន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​សង្ឃរា​កន្លង​មក


Tibbiyot xodimlari ishga kirishmoqda. Berlin.
Tibbiyot xodimlari ishga kirishmoqda. Berlin.

អតីត​ប្រធានាធិបតី​អាមេរិក ៥ រូប បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​រៃ​អង្គាស​ប្រាក់​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​សង្ឃរា​កន្លង​មក ដែល​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ដែនដី Puerto Rico និង Virgin Islands របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ។

អតីត​ប្រធានាធិបតី​អាមេរិក​ទាំង​នោះ​គឺ​លោក Barack Obama លោក George W. Bush លោក Bill Clinton លោក George H.W. Bush និង​លោក Jimmy Carter។ លោក​ទាំង ៥ បាន​ចូលរួម​ការ​ប្រគំ​តន្ត្រី​រៃ​អង្គាស​ប្រាក់​នៅ​ក្នុង​ទីក្រុង College Station រដ្ឋ Texas សហរដ្ឋ​អាមេរិក។ ការ​ប្រគំ​តន្ត្រី​ដែល​មាន​ឈ្មោះ​ថា «ចេញ​ពី​ក្រអៅ​បេះដូង៖ ការ​អំពាវនាវ​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក‍» បាន​ធ្វើ​ឡើង​នៅ​ទីធ្លា​កីឡា Reed Arena នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ Texas A&M។

លោក​ប្រធានាធិបតី Donald Trump នឹង​មិន​ចូលរួម​នៅ​ក្នុង​ពិធី​រៃ​អង្គាស​ប្រាក់​នេះ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​នឹង​បង្ហាញ​ខ្លួន​តាម​វីដេអូ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រួម​ចំណែក​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មនុស្សធម៌​នេះ។

នៅ​ក្នុង​វីដេអូ​នោះ លោក Trump បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ងើប​ឡើង​វិញ​ពី​ខ្យល់​ព្យុះ​សង្ឃរា​នេះ យ៉ាង​ខ្លាំងក្លា និង​ប្រសើរ​ជាង​មុន។

អតីត​ប្រធានាធិបតី​ទាំង ៥ រូប បាន​សហការ​គ្នា​រៃ​អង្គាស​ប្រាក់​សម្រាប់​ជន​រងគ្រោះ ចាប់តាំង​ពី​ពេល​ដែល​ខ្យល់​ព្យុះ​សង្ឃរា Harvey បាន​បោក​បក់​ចំ​រដ្ឋ Texas កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​មក​ម្ល៉េះ។ បន្ទាប់​ពី​ខ្យល់​ព្យុះ Harvey នេះ​ផុត​ទៅ ខ្យល់​ព្យុះ Irma បាន​បោក​បក់​កាត់​ដែនដី Puerto Rico និង​រដ្ឋ Florida ហើយ​បន្ទាប់​មក​ទៀត ខ្យល់​ព្យុះ Maria បាន​បោក​បក់​ចំ​ដែនដី Puerto Rico និង​ដែន​ដី Virgin Islands របស់​សហរដ្ឋ​អាមេរិក។

ស្រប​ពេល​នោះ​ដែរ ភ្លើង​ឆេះ​ព្រៃ​ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាន​បំផ្លិចបំផ្លាញ​សហគមន៍​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ភាគ​ខាង​ជើង​រដ្ឋ California ដោយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ៕

XS
SM
MD
LG