លោក ហ៊ុន សែន ថាទំនប់ដន សាហុងរបស់ឡាវ និង សេសានក្រោមពីរ មិនប៉ះពាល់ដល់ទិន្នផលត្រីកម្ពុជានោះទេ នៅពេលដែលសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាន បានបង្ហាញក្តីបារម្ភអំពីរឿងនេះ។
បុគ្គលិកជួយសង្គ្រោះនៅក្នុងទីក្រុង Mexico City ដែលរងការបំផ្លាញដោយការរញ្ជួយផែនដីកាលពីថ្ងៃសុក្របានបន្តការរុករកមនុស្សដែលកប់នៅក្នុងកម្ទេចបាក់បែករបស់អាគារដែលបានដួលរលំបន្ទាប់ពីកិច្ចប្រតិបត្តិការនោះបានត្រូវផ្អាកអស់រយៈពេលមួយយប់។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកបា្រប់ឲ្យដឹងថា ព្យុះសង្ឃរា Mariaបន្តបក់បោកនៅផ្នែកនានានៃដែនដី Puerto Rico ដោយមានខ្យល់ហើយនឹងទឹកជំនន់យ៉ាងខ្លាំងបន្ទាប់ពីព្យុះនោះបានបក់បោកនោះលើកោះនោះកាលពីថ្ងៃពុធដែលជាព្យុះប្រភេទទី៤។
ការដេញថ្លៃកុយរមាសតាមអ៊ីនធឺណិតដំបូងបង្អស់នៅអាហ្វ្រិកខាងត្បូង បានបញ្ចប់កាលពីថ្ងៃសុក្រទី២៥សីហា ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកដេញថ្លៃរាប់ពាន់នាក់ ។ ការដេញថ្លៃនេះគឺជាផលិតផលនៃការតតាំងតាមផ្លូវច្បាប់ជាងមួយឆ្នាំ បន្ទាប់ពីអ្នកបង្កាត់ពូជសត្វរមាសឯកជនធំបំផុតក្នុងប្រទេសទទួលបានការអនុញ្ញាតឲ្យលក់កុយរមាសរបស់ខ្លួន។ ប៉ុន្តែការជជែកដេញដោលមតិជាសាធារណៈអំពីបញ្ហានេះនៅតែមាន។
តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ២នាក់ ពីបទថតរូបដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែមិនមានជនដែលអ្នកទាំងពីរញុះញង់នោះទេ។
សហរដ្ឋអាមេរិកបានផ្ដល់សញ្ញាដល់មន្ត្រីកំពូលទទួលបន្ទុកកិច្ចការថាមពលនៃសហភាពអឺរ៉ុបថា ខ្លួនអាចមានឆន្ទៈក្នុងការចូលរួមឡើងវិញនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ ទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីខែមិថុនាកន្លងទៅនេះថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដើម្បីចរចាឡើងវិញក៏ដោយ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋFloridaដែលរងការបំផ្លិចបំផ្លាញដោយព្យុះកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានសរសើរបុគ្គលិកជួយសង្គ្រោះនិងយោធាចំពោះការឆ្លើយតបរបស់ពួកគេដល់ព្យុះសង្ឃ រាអឺម៉ាដែលបានធ្វើឲ្យខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃនៅពេលដែលវាបានបក់បោកយ៉ាងខ្លាំងទៅកាន់តំបន់ភាគខាងលិចរដ្ឋនោះ។
បុគ្គលិកជួយសង្គ្រោះនិងកងទ័ពឆ្មាំការពារជាតិកំពុងស្វែងរកមនុស្សដែលនៅជាប់គាំងនៅទីក្រុង Florida Keys ដោយសារព្យុះអឺម៉ា ខណៈដែលប្រទេសបារាំងនិងចក្រភពអង់គ្លេសបានសន្យាបង្កើនការឆ្លើយតបរបស់ខ្លួនទៅនឹងតំបន់ដែលទទួលរង្គ្រោះដោយព្យុះសង្ឃរានៅក្នុងដែនដីរបស់ខ្លួននៅតំបន់ការ៉ាអ៊ីប។
របាយការណ៍បង្ហាញការបាត់បង់ទឹកប្រាក់ជាង៣០លានដុល្លារក្នុងការនាំខ្សាច់ទៅតៃវ៉ាន់ បន្ថែមពីលើភាពខុសគ្នាជិត៧០០លានដុល្លារនៃទិន្នន័យនាំខ្សាច់ទៅប្រទេសសិង្ហបុរី។
ពលរដ្ឋខ្មែរម្នាក់ដែលជាម្ចាស់ចំការដំណាំនៅក្នុងតំបន់ Homestead រដ្ឋFloridaគឺ លោក Peter Khemara ដែលរងគ្រោះដោយព្យុះសង្ឃរា Irma បានវិលត្រឡប់មកកាន់លំនៅដ្ឋានវិញហើយ ក្រោយពីភៀសខ្លួនអស់រយៈពេលបីថ្ងៃទៅកាន់តំបន់ Orlando ដែលជាកន្លែងមានសុវត្ថិភាព។
ព្យុះសង្ឃរា Irma បានបោកបក់ទៅតំបន់ច្រាំងសមុទ្រនៃទីក្រុង Key West ក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយនឹងខ្យល់កួចនិងទឹកភ្លៀង ហើយបានបោកបក់ឆ្ពោះទៅកាន់ទិសខាងជើងតាមបណ្តោយឆ្នេរសមុទ្រប៉ែកខាងលិចដែលសម្បូរទៅដោយមនុស្សរស់នៅក្នុងរដ្ឋនេះ។
ខ្យល់ព្យុះសង្ឃរា Irma បានកើនឥទ្ធិពលយ៉ាងខ្លាំង ពេលដែលវាបោកបក់កាត់ផ្ទៃទឹកនៃច្រកសមុទ្រនានានៃរដ្ឋ Florida សហរដ្ឋអាមេរិក ដោយពាំនាំនូវខ្យល់ និងភ្លៀងជះមកលើប្រជុំកោះនានានៃរដ្ឋ Florida។
ព័ត៌មានផ្សេងទៀត