ក្រុមហ៊ុនប្រេងឈ្មោះ Exxon Mobil បានសន្យាបង្កើនការត្រួតពិនិត្យលើការប៉ះពាល់បរិស្ថាននៅរោងចក្រចំនួន៨នៅតាមឆ្នេរសមុទ្រស.រ.អា.តាមកិច្ចព្រមព្រៀងដែលក្រុមហ៊ុនបានធ្វើជាមួយអាជ្ញាធរសហព័ន្ធ។
ក្រុមហ៊ុនប្រេងដ៏ធំនេះនឹងចំណាយលុយ៣០០លានដុល្លារដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យជាតិពុលនៅរោងចក្រ ដើម្បីបញ្ចប់ការចោទប្រកាន់ដែលថា ក្រុមហ៊ុននេះបានរំលោភច្បាប់បរិស្ថានរបស់ស.រ.អា. ដោយមិនបានបំពេញតាមការត្រួតពិនិត្យអណ្តាតភ្លើងបញ្ចេញពីការដ្ឋានបូមប្រេង ដែលនាំឲ្យមានការចោទប្រកាន់ពីបទបំពុលខ្យល់អាកាសខុសច្បាប់។
ក្រសួងយុត្តិធម៌ស.រ.អា.បានចេញសេចក្តីថ្លែងការណ៍ថា រោងចក្ររបស់ក្រុមហ៊ុន Exxon នៅរដ្ឋ Louisiana និងរដ្ឋ Texas នឹងពិនិត្យការប៉ះពាល់បរិស្ថានឡើយវិញ ហើយនិងប្រើបច្ចេកទេសកាត់បន្ថយការបញ្ចេញជាតិពុល ដែលបង្កគ្រោះថ្នាក់៕