ផលប៉ះពាល់ដែលចេញពីទំនប់ មិនត្រឹមតែមានទៅលើរយៈពេលនៃការនេសាទនោះទេ តែគុណភាពត្រីក៏បានធ្លាក់ចុះ ហើយពលរដ្ឋក៏ត្រូវបង្កើនការប្រើប្រាស់ឧបរកណ៍ដើម្បីការនេសាទប្រចាំថ្ងៃ។
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិថ្មីនេះ កំពុងផ្ដោតលើសាជីវកម្មនិងរដ្ឋាភិបាលនានា ដែលបានគំរាមកំហែង បំភិតបំភ័យជនការពារបរិស្ថាន និងបំពុលផែនដី ដើម្បីទទួលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ។
រដ្ឋាភិបាលឲ្យដឹងថា ក្រុមហ៊ុនស្ករអំពៅចំនួនពីរ និងប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ បានយល់ព្រមបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃមួយស្ថិតក្នុងខេត្តកោះកុង។ យ៉ាងណាក្តី មន្ត្រីសិទ្ធិមនុស្សថ្លែងថា នៅមានប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារទៀត មិនទាន់មានដំណោះស្រាយ។
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនៃទន្លេមេគង្គនៅដើមខែក្រោយនេះ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប។
ដែនការពារជម្រកសត្វព្រៃ ២កន្លែងក្នុងខេត្តក្រចេះ និងបាត់ដំបងត្រូវកំណត់ឡើងវិញ ដើម្បីជាការកែសម្រួលទំហំផ្ទៃដីដែលត្រូវអភិរក្សឡើងវិញ។
ក្រុមមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងមូលដ្ឋាន នៅមិនទាន់ទទួលបានព័ត៌មានលម្អិត ពាក់ព័ន្ធនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅឡើយទេនៅពេលដែល VOA សាកសួរ។
ប្រជាជនប្រទេសព័រតូរីកូជាច្រើននាក់កំពុងជួបនឹងការលំបាកដោយសារគ្មានថាមពលអគ្គិសនីប្រើប្រាស់ អស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីព្យុះសង្ឃរា Maria បានបំផ្លិចបំផ្លាញបង្គោលខ្សែភ្លើងអគ្គិសនីរបស់ប្រទេសនៅកោះការ៉ាប៊ីនមួយនេះ។ ប្រហែល៤០ភាគរយនៃផ្ទៃប្រទេសទាំងមូលនៅតែរងផលប៉ះពាល់នៃព្យុះកំណាចនេះនៅឡើយ ហើយពួកគេបានរកឃើញរកវិធីសាស្រ្តថ្មីៗដើម្បីបន្តជីវិតរស់នៅក្នុងពេលដែលគ្មានថាមពលអគ្គិសនីប្រើប្រាស់ និងសេវាមូលដ្ឋានផ្សេងៗទៀត ដូចជាទឹកស្អាតនិងប្រព័ន្ធអ៊ីនធឺណិត។
វីដេអូដ៏កម្រមានរយៈពេលខ្លីមួយបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ហ្វូងសត្វខ្លាឃ្មុំទឹកកក បានផ្តល់ជាតម្រុយសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តអំពីការថយចុះនៃចំនួនសត្វខ្លាឃ្មុំ ទឹកកក។
លោក ឆឺយ ឧត្តមរស្មី នាយកអង្គការការពារធនធានធម្មជាតិបានថ្លែងក្នុងកម្មវិធី Hello VOA ថា៖ «ពាក់ព័ន្ធជាមួយនឹងមន្ត្រីដែលត្រូវបានបាញ់សម្លាប់៣នាក់ហ្នឹង ខ្ញុំជឿថា នៅពីក្រោយខ្នងហ្នឹង ក៏មានរឿងអាថ៌កំបាំងច្រើនដែរនៅខេត្តមណ្ឌលគីរីហ្នឹង។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើត «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី និងផ្ទៃទឹកសរុប៥២៤៤៨ហិកតា។ មន្ត្រីសិទ្ធិមនុស្សរីករាយចំពោះការបង្កើតឧទ្យានថ្មីនេះ តែក៏បានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន មានផែនការជាក់លាក់ក្នុងការអភិរក្ស និងរារាំងមិនឲ្យឈ្មួញឯកជន យកលេសអាជីវកម្មមកបំបែកដីឧទ្យានសមុទ្រនេះ យកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍សាធារណជនទូទៅ។
លោក ហ៊ុន សែន ទើបតែបានស្នើឲ្យប្រទេសឥណ្ឌាជួយពង្រឹងវិស័យកសិកម្មកម្ពុជា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យារបស់ឥណ្ឌា ក្នុងការពិនិត្យមើលគុណភាពដី និងបែងចែកតំបន់ដាំដុះ។
ជនរងគ្រោះទាំងបីនាក់មានឈ្មោះ សេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះតើន សុខណៃ ជាមន្ត្រីឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្តមណ្ឌលគិរី និងឈ្មោះ ធុល ខ្នា ជាមន្ត្រីនៃអង្គការសមាគមអភិរក្សសត្វព្រៃត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់កាលពីយប់ថ្ងៃទី៣០ខែមករានៅក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី។
ព័ត៌មានផ្សេងទៀត