កាកសំណល់ប្លាស្ទិកទាំងនេះ មិនងាយនឹងផុយរលួយឡើយ។ ហើយប្រសិនបើសំរាមទាំងនេះផុយរលួយ វានឹងបង្កផលប៉ះពាល់ជាច្រើនដល់គុណភាពដី ជាពិសេសសារធាតុប្លាស្ទិកដែលរលួយនឹងបង្កជាសារធាតុពុលនៅក្នុងទឹក។
មនុស្សរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង ខណៈទឹកជំនន់នៅតែបន្តនៅផ្នែកខ្លះនៃប្រទេសឥណ្ឌា និងកន្លែងផ្សេងទៀតនៃតំបន់អាស៊ីខាងត្បូង។ មន្រ្តីនិយាយថា មនុស្សយ៉ាងហោចណាស់ ៧៦នាក់បានស្លាប់។
បណ្តាញព័ត៌មាន Forest News បានឲ្យដឹងថា ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើប្រហែល២សែន៨ពាន់ហិកតាជារៀងរាល់ឆ្នាំដោយសារការកាប់ឈើ។ ឥឡូវនេះ អ្នកស្រុកខ្លះដែលពឹងផ្អែកលើព្រៃឈើដើម្បីចិញ្ចឹមជីវិតកំពុងធ្វើការប្រយុទ្ធដើម្បីរក្សាព្រៃឈើនិងកំពុងសុំការជួយឧបត្ថម្ភ។
ប្រទេសអ៊ីរ៉ង់កំពុងបង្កើនការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ឧស្សាហកម្មធ្យូងថ្មសហរដ្ឋអាមេរិក មានវិបត្តិកាន់តែខ្លាំងឡើងនៅសប្តាហ៍នេះនៅពេលដែលក្រុមហ៊ុនធ្យូងថ្មធំទី៦របស់សហរដ្ឋអាមេរិកបានប្រកាសការដួលរលំ។
ការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា តំបន់ថ្មប៉ប្រះទឹក Great Barrier Reef កំពុងរងការបំពុលដោយសារតែកម្ទេចតូចៗ។ វិទ្យាស្ថានអូស្ត្រាលីសម្រាប់វិទ្យាសាស្ត្រសមុទ្របានព្រមានថា ការបំពុលនេះជាការគំរាមកំហែងដ៏ខ្លាំងមួយដល់សម្បត្តិធម្មជាតិដ៏អស្ចារ្យរបស់អូស្ត្រាលីមួយនេះ។
នៅតំបន់ភាគខាងជើង ព្រៃឈើនៅតំបន់ជុំពេញប្រហែល១ភាគ៣បានបាត់បង់ចាប់តាំងពីឆ្នាំ២០០០មក ពីព្រោះតែការកាប់ឈើខុសច្បាប់ និងចំការកៅស៊ូដែលបានទទួលការអនុម័តពីរដ្ឋាភិបាល។
ពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកជា ពានរង្វាន់ទីបួនដែលបណ្តាញសហគមន៍ព្រៃឡង់ទទួលបាន ហើយពានរង្វាន់នេះត្រូវបានចាត់ទុកស្មើនឹង «ពានរង្វាន់ណូបែលផ្នែកបរិស្ថាន»។
ក្រសួងបរិស្ថានបានច្រានចោលសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ដែលថា មន្រ្តីឧទ្យានុរក្សមិនបំពេញតួនាទីរបស់ខ្លួន រហូតធ្វើឲ្យមានការកើនឡើងនៃសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់នៅក្នុងឆ្នាំ២០១៩។
គ្រោះរញ្ជួយដីដ៏ខ្លាំងចំនួនពីរបានបោកបក់ទៅលើខេត្ត Sichuan នៃប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ ហើយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតប្រេងកាតត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEngergy សម្រាប់អភិវឌ្ឍន៍អណ្ដូងប្រេងកាតក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
ព័ត៌មានផ្សេងទៀត