អ្នកការទូតមួយរូបរបស់អាមេរិកនៅសប្ដាហ៍នេះបាននិយាយបញ្ឆិតបញ្ឆៀងដាក់ប្រទេសចិន ដោយហាក់បានបន្ទោសប្រទេសមួយនេះអំពីការបង្កជាហានិភ័យដល់និរន្តរភាពនៃអាងទន្លេមេគង្គនិងបណ្ដាប្រទេសក្នុងតំបន់ តាមរយៈការកសាងទំនប់វារីអគ្គីសនី
ក្រសួងធនធានទឹកនិងឧតុនិយមស្នើឲ្យប្រជាពលរដ្ឋខ្មែរបង្កើនការប្រុង ប្រយ័ត្ន ខណៈដែលរដូវវស្សាបានចូលមកដល់ជាមួយនឹងផ្គររន្ទះ ដើម្បីបង្ការការខូចខាតនានារហូតទាល់តែសីតុណ្ហភាពធ្លាក់ចុះបន្តិច។
វីធីសាស្ត្រព្យាបាល និងថែទាំសត្វពង្រូលថ្មីស្រឡាងមួយត្រូវបានគេបង្កើតឡើងដើម្បីជួយសង្គ្រោះសត្វពង្រូលនៅអាហ្វ្រិក ដែលជាប្រភេទសត្វពួកឈ្មួញជួញដូរច្រើនបំផុត។
ការរឹតបន្តឹងការប្រើប្រាស់ទឹកត្រូវបានប្រកាសនៅទីក្រុងស៊ីដនី ដោយសារការធ្លាក់ចុះកម្រិតទឹកនៅក្នុងអាងស្តុកទឹកនៅទីក្រុង និងគ្រោះរាំងស្ងួតរយៈពេលវែង។ ពលរដ្ឋដែលបំពានបម្រាមនេះនឹងត្រូវផាកពិន័យជាប្រាក់ ១៥០ដុល្លារ សហរដ្ឋអាមេរិក។
តំបន់ភាគខាងត្បូងនៃប្រទេសអង់ហ្គោឡា កំពុងជួបប្រទះនូវគ្រោះរាំងស្ងួតដ៏អាក្រក់មួយដែលមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយមានមនុស្សយ៉ាងហោចណាស់២.៣០០.០០០ នាក់ ប្រឈមនឹងហានិភ័យដោយទទួលរងទុក្ខកង្វះអាហារូបត្ថម្ភ។
សម្ព័ន្ធការពារបរិស្ថាននៃប្រទេសអ៊ីតាលីឈ្មោះថា Legambiente បានលើកឡើងថាជារៀងរាល់ឆ្នាំ មានសំរាមប្រមាណជាង៨លានតោននៅតាមឆ្នេរ និងក្នុងសមុទ្រ។
ទ្វីបអាហ្វ្រិកបានក្លាយជាទ្វីបដែលមានការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សបំផុតនៅក្នុងពិភពលោក។ អង្គការសហប្រជាជាតិទស្សន៍ទាយថា នៅក្នុងរយៈពេល១៥ឆ្នាំទៀត ទីក្រុងទាំង១០ដែលមានការរីកចម្រើនលឿនបំផុតគឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។
មនុស្ស ២៩ នាក់បានស្លាប់ បន្ទាប់ពីមានការផ្ទុះមួយនៅអណ្តូងរ៉ែ Pike River កាលពីខែវិច្ឆិកា ឆ្នាំ ២០១០។ សាកសពរបស់ជនរងគ្រោះមិនដែលត្រូវបានគេយកចេញមកខាងក្រៅនោះទេ។
នៅពេលដែលបញ្ហាបរិស្ថានកាន់តែធ្ងន់ធ្ងរឡើង ហើយសកម្មភាពដោះស្រាយនៅមានតិចតួចនៅឡើយ ក្រុមយុវជនកម្ពុជាមួយក្រុម គឺអេកូយុវទូត កំពុងធ្វើឲ្យមានការផ្លាស់ប្តូរមួយ ដោយផ្តោតសំខាន់ទៅលើការទទួលខុសត្រូវរួមដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរបរិស្ថានជាវិជ្ជមានមួយ។
សកម្មភាពនៃចលនាមាតាធម្មជាតិរបស់លោក នៅតែបន្ត ដោយសកម្មជនយុវជនកម្ពុជាដែលធ្វើការស្ម័គ្រចិត្តឲ្យអង្គការមួយនេះ ខិតខំបង្ហាញពីសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឲ្យមានការអន្តរាគមន៍ពីសមត្ថកិច្ច និងរដ្ឋាភិបាលកម្ពុជា។
របាយការណ៍អ.ស.ប.និយាយថាអម្បូររុក្ខជាតិនិងសត្វចំនួន ១លាន កំពុងរងគ្រោះនៃការផុតពូជដោយសារតែទង្វើរបស់មនុស្ស ហើយចំនួនជាច្រើននឹងផុតពូជក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។
មន្ត្រីសាលាក្រុងបានស្នើឲ្យមានការហាមឃាត់ការធ្វើដំណើរដោយម៉ូតូនៅតាមផ្នែកខ្លះនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ សំណើនេះត្រូវបានគេស្នើឡើងជារឿយៗ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះវាក៏បានគេស្នើឡើងម្ដងទៀត។
ព័ត៌មានផ្សេងទៀត