ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះរញ្ជួយដី​ខ្លាំងៗ​ចំនួន​ពីរ​នៅ​ខេត្ត Sichuan ប្រទេស​ចិន បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់


រូបភាព​ឯកសារ៖ ក្រុម​ជួយ​សង្គ្រោះ​ព្យាយាម​ពន្លត់​អគ្គិភ័យ​មួយ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​នៅ​ក្នុង​ក្រុង Yibin ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ ក្រុម​ជួយ​សង្គ្រោះ​ព្យាយាម​ពន្លត់​អគ្គិភ័យ​មួយ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​នៅ​ក្នុង​ក្រុង Yibin ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។

គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំង​ចំនួន​ពីរ​បាន​បោកបក់​ទៅ​លើ​ខេត្ត Sichuan នៃ​ប្រទេស​ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​រាយការណ៍​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់។

ទីភ្នាក់ងារ​វាស់វែង​ភូមិសាស្ត្រ​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា គ្រោះរញ្ជួយដី​ដំបូង​បង្អស់​មាន​កម្រិត​ ៥,៩​ ក្រោយ​មក​មាន​កម្រិត​ ៥,២​នៅ​ក្នុង​តំបន់​ដដែល​នេះ។ គ្រោះរញ្ជួយដី​ទាំង​ពីរ​នេះ​បាន​កើតឡើង​នៅ​ក្បែរ​ក្រុង Changning នៅ​ក្នុង​តំបន់​ជនបទ​ដ៏​ធំ​មួយ។​

គ្រោះរញ្ជួយដី​នេះ​បាន​បង្ក​ឲ្យ​ខូច​ខាត​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។ ទីភ្នាក់ងារ​វាស់វែង​ភូមិសាស្ត្រ​របស់​អាមេរិក​បាន​ព្រមាន​ថា អាច​នឹង​មាន​ការ​បំផ្លិចបំផ្លាញ​កាន់​តែ​ខ្លាំងពី​គ្រោះ​រញ្ជួយដី​នេះ។

ទូរទស្សន៍​របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​អ្នក​ជួយសង្គ្រោះ​បាន​ជួយ​ទាញ​មនុស្ស​មួយ​ចំនួន​ចេញ​ពី​គំនរ​បាក់បែក​នោះ។ មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់ ប៉ុន្តែ​ទូរទស្សន៍​របស់​រដ្ឋ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះ​ទេ។

អ្នក​រស់នៅ​ក្នុង​ក្រុង Chongqing ដែល​ជា​ក្រុង​ជិត​កន្លែង​កើត​មាន​គ្រោះ​រញ្ជួយ​ដី​នេះ​បំផុត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​នេះ បាន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ថា​ញ័រ​ដោយសារ​គ្រោះរញ្ជួយដី​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​ថា​មាន​ការ​រងរបួស​ដល់​នរណា​ម្នាក់​ឡើយ។

គ្រោះរញ្ជួយដី​តែងតែ​កើតឡើង​នៅ​ក្នុង​ខេត្ត Sichuan ជា​ទៀងទាត់ ហើយ​គ្រោះ​រញ្ជួយដី​កាល​ពី​ឆ្នាំ​២០០៨ បាន​បង្ក​ឲ្យ​មនុស្ស​៩សែន​នាក់​បាត់​ខ្លួន​ ឬ​ស្លាប់៕

XS
SM
MD
LG