ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​របស់​បក្ស​កាន់​អំណាច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​និង​ផលិត​ប្រេង​កាត


រូបឯកសារ៖ តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន​ សុជាតា/VOA)

​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​និង​ផលិត​ប្រេង​កាត​ត្រូវបាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ​២០១៧​ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន KrisEngergy​ ​សម្រាប់​អភិវឌ្ឍន៍​អណ្ដូង​ប្រេង​កាត​ក្នុង​ប្លុក​ A​ នៃ​ដែន​សមុទ្រ​កម្ពុជា។

ដូច​បាន​គ្រោងទុក​ រដ្ឋសភា​ដែល​មាន​តែ​សមាជិក​មក​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃចន្ទ​នេះ ​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ផលិត​ប្រេង​កាត ​ដែល​មាន​៩ជំពូក​ និង​៧២មាត្រា។

​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋ​សភា​ឱ្យដឹង​ថា ​«រដ្ឋ​សភា​បាន​អនុម័ត​យល់​ព្រម​លើ​ខ្លឹម​សារ​សេចក្តី​ព្រាងច្បាប់​ទាំង​មូល​មាន​ចំនួន​ ១០៨ ​សំឡេង» ​តំណាង​រាស្ត្រ​ដែល​មាន​វត្តមាន​ក្នុង​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​និង​ផលិត​ប្រេង​កាត​ត្រូវបាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ​២០១៧​ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន KrisEngergy​ ​សម្រាប់​អភិវឌ្ឍន៍​អណ្ដូង​ប្រេង​កាត​ក្នុង​ប្លុក​ A​ នៃ​ដែន​សមុទ្រ​កម្ពុជា​ ដែល​នៅ​ចម្ងាយឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​សប្តាហ៍​កន្លង​ទៅ​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បង្ក​ហានិភ័យ​ផ្នែក​បរិស្ថាន​ ក្នុង​ដែន​សមុទ្រ​កម្ពុជា​ ​ចំពោះ​ការ​ទាញយក​ប្រេងកាត​ពី​ក្នុង​សមុទ្រ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG