ឧស្សាហកម្មធ្យូងថ្មសហរដ្ឋអាមេរិក មានវិបត្តិកាន់តែខ្លាំងឡើងនៅសប្តាហ៍នេះនៅពេលដែលក្រុមហ៊ុនធ្យូងថ្មធំទី៦របស់សហរដ្ឋអាមេរិកបានប្រកាសការដួលរលំ។
ទោះបីរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ បានចាត់វិធានការដែលមានគោលបំណងគាំ ទ្រធ្យូងថ្មក៏ដោយ ក្រុមហ៊ុនធ្យូងថ្មធំៗចំនួន៦នៃក្រុមហ៊ុនធ្យូងថ្មធំៗទាំងអស់ចំនួន១០ បានដួលរលំចាប់តាំងពីឆ្នាំ២០១៤មក។
ឧស្សាហកម្មធ្យូងថ្ម បានជួបប្រទះបញ្ហានៅពេលដែលរោងចក្រអគ្គិសនីប្តូរពីថាមពលដោយប្រើធ្យូងថ្មទៅថាមពលស្អាត ឧស្ម័នធម្មជាតិនិងថាមពលដែលអាចប្រើឡើងវិញបានដែលមានតម្លៃថោកជាង។
ការណ៍នេះជាព័ត៌មានល្អសម្រាប់អាកាសធាតុនិងសុខភាពសាធារណៈ។ ការដុតធ្យូងថ្ម ធ្វើឲ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែខ្លាំងឡើងហើយនឹងសារធាតុកខ្វក់ផ្សេងៗទៀតជាងឥន្ធនៈផ្សេងទៀត។
ក៏ប៉ុន្តែ និន្នាការនេះបានបំផ្លិចបំផ្លាញឧស្សាហកម្មធ្យូងថ្មនិងបុគ្គលិករបស់ឧស្សាហកម្មនោះ។
តាមការដាក់ពាក្យទៅតុលាការ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Blackjewel ដែលជា សាខារបស់ក្រុមហ៊ុន Revelation Energy បានជួលកម្មករធ្វើការងារប្រហែល១ពាន់៧រយនាក់នៅរដ្ឋ៤ រួមមានរដ្ឋ Kentucky រដ្ឋVirginia រដ្ឋ West Virginia និងរដ្ឋ Wyomin។
ក្នុងការដាក់ពាក្យក្ស័យធននោះ ក្រុមហ៊ុន Blackjewel បានស្តីបន្ទោសឥន្ធនៈផ្សេងៗទៀតដែលសម្បូរបែបហើយនឹងថោកហើយនឹងការបង្កើនប្រើថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន បូកផ្សំនឹងបទបញ្ញត្តិបរិដ្ឋានដ៏តឹងតែងជាមូលហេតុធ្វើឲ្យធ្លាក់ចុះឧស្សាហកម្មធ្យូងថ្ម៕