លោក Wellington Baiden បានហៅតំបន់ព្រៃឈើទំហំ ៨៥ ហិចតារបស់លោកថាជា «ផ្សារទំនើបពណ៌បៃតង» មួយ។ តំបន់ព្រៃឈើនេះបានផ្តល់នូវធនធានត្រី ធនធានឈើ គ្រាប់ពូជ ផ្លែឈើ និងប្រេងរុក្ខជាតិសំខាន់ៗ។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ភ្លៀងធ្លាក់បន្តបន្ទាប់គ្នាបណ្ដាលមកពីការបក់បោកមកឥតល្ហែនៃព្យុះត្រូពិក បាននាំឱ្យមានការជន់ជោរលិចលង់ផ្នែកផ្សេងៗនៃប្រទេសកម្ពុជា។
ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតនៅភាគខាងលិចនិងខាងត្បូងរាជធានីភ្នំពេញនិងក្នុងខេត្តកណ្តាល បានឈានដល់កម្រិតប្រកាសអាសន្នកាលពីយប់ថ្ងៃអង្គារ ដោយធ្វើឲ្យជន់លិចផ្នែកជាច្រើននៃទីក្រុងនិងខេត្តនេះដែលនៅតាមបណ្តោយស្ទឹង។
ចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌អន្តរជាតិ អាចកើនឡើង៥០% ត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបនឹងចំនួនមនុស្សប្រមាណ១៨០លាននាក់ ដែលត្រូវការជំនួយនេះក្នុងឆ្នាំ២០១៨នោះ។
ទឹកជំនន់បន្តគំរាមកំហែងបណ្ដាខេត្តរាជធានីចំនួន១៧នាដើមសប្ដាហ៍នេះ ដែលនៅក្នុងនោះចំណុចប្រឈមខ្លាំងគឺស្ទឹងព្រែកត្នោតក្បែររាជធានីភ្នំពេញនិងខេត្តបន្ទាយមានជ័យរហូតមានការជន្លៀសអ្នកទោសចេញពីពន្ធនាគារ។ មន្ត្រីបានហៅជំនន់លើកនេះថាធំមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។
ពលរដ្ឋប្រមាណ ៤០.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ពលរដ្ឋខ្លះនិយាយថា ប្រព័ន្ធលូដែលមិនដំណើរការបានល្អ ជាហេតុនាំឲ្យមានការជន់លិច ខណៈពលរដ្ឋខ្លះទៀតរិះគន់ការលុបបឹងធំៗក្នុងទីក្រុងភ្នំពេញ ដែលអាចរំដោះទឹក ពេលមានគ្រោះអាសន្នភ្លៀងខ្លាំង។
Bilby ជាសត្វប្រភេទ marsupial ចេញរកស៊ីនៅពេលយប់ ហើយជីករូងនៅក្រោមដីធ្វើជាទីជម្រកពីសីតុណ្ហភាពខ្ពស់នៅរដូវក្តៅ និងដើម្បីការពារខ្លួនពីពួកសត្វស៊ីសត្វឯទៀតជាអាហារ។
សកម្មជនការងារ និងអ្នកបរិស្ថានជាច្រើននាក់ បានបង្កើតសម្ព័ន្ធភាពមួយ ប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយលើកតម្កើងដោយរដ្ឋាភិបាលរួចមក ថាជាគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគមកក្នុងប្រទេសនោះ។
មន្រ្តីពន្លត់អគ្គីភ័យក្នុងរដ្ឋCalifornia បានលើកឡើងថា រដ្ឋនេះកំពុងស្ថិតក្នុងចំណុចមួយដ៏គួរបារម្ភកាលថ្ងៃអាទិត្យ ដោយសារតែនៅសល់ពីរខែទៀតឯណោះ ទើបចប់រដូវកាលភ្លើងព្រៃនេះ។
នៅភាគខាងជើងជិតទីក្រុង Redding មន្រ្តីប៉ូលិសស្រុក Shasta លោក Eric Magrini បានប្រកាសថា មនុស្ស ៣ នាក់ បានស្លាប់បណ្តាលមកពីភ្លើងឆេះព្រៃនោះ។
ព័ត៌មានផ្សេងទៀត