មន្រី្តកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា គេមានការបារម្ភថា មនុស្សដែលនឹងស្លាប់ដោយសារគ្រោះទុរ្ភិក្សដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចដែលរងប៉ះពាល់ដោយសារជំងឺកូវីដ១៩ នឹងមានច្រើនជាងការស្លាប់ដោយសារការរាតត្បាតនៃជំងឺនេះ។
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ប្រធានាធិបតីចិនលោក Xi Jinping បានបង្ហាញការគាំទ្រជាថ្មីលើកិច្ចព្រងព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងបានអំពាវនាវឲ្យមានការផ្ដោតលើបរិស្ថាន ស្របពេលដែលពិភពលោកកំពុងតែងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
ក្រុមមន្ត្រីជួយសង្គ្រោះសត្វព្រៃរបស់អូស្ត្រាលីថា ពួកគេបានជួយសង្គ្រោះត្រីបាឡែនប្រភេទ pilot whale យ៉ាងហោចណាស់២៥ក្បាល ក្នុងចំណោមត្រីបាឡែនចំនួន២៧០ក្បាល ដែលបានជាប់គាំងនៅទឹករាក់ក្បែរឆ្នេរក្នុងតំបន់ដាច់ស្រយាលមួយ។
អគ្គិភ័យនេះ បានកើតឡើងដោយសារអាកាសធាតុក្តៅ និងខ្យល់ក្ដៅប៉ុន្មានសប្ដាហ៍ជាប់គ្នា ហើយវាបានឆាបឆេះបំផ្លាញផ្ទៃដីប្រមាណ ១,៨លានហិកតា ក្នុងរដ្ឋ Oregon រដ្ឋ Washington និងរដ្ឋ California។ មនុស្សសរុប ៣៥ នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃក្នុងរដ្ឋទាំងបីនេះ។
អភិបាលរដ្ឋ Oregon អ្នកស្រី Kate Brown បានប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃចន្ទថា អ្នកស្រីបានស្នើទៅលោកប្រធានាធិបតី Donald Trump ឲ្យចេញនូវការប្រកាសស្ថានភាពរបស់រដ្ឋអ្នកស្រី ថាជាគ្រោះមហន្តរាយដ៏ធំមួយ ដើម្បីឲ្យរដ្ឋនេះ អាចទទួលបាននូវជំនួយពីរដ្ឋាភិបាលសហព័ន្ធបន្ថែមទៀត។
ភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគពាយព្យសហរដ្ឋអាមេរិក រួមមានរដ្ឋ California ភាគខាងជើង រដ្ឋ Oregan និងរដ្ឋ Washington បានលេបត្របាក់ផ្ទះសម្បែងរាប់ពាន់ខ្នង កន្លែងអាជីវកម្ម និងភូមិនានា។
ជំងឺសឹងតែទាំងអស់ដែលមានទំនាក់ទំនងនឹងសត្វដូចជាជំងឺកូវីដ១៩ជាដើមកើតចេញពីប្រភេទសត្វមួយចំនួនតូច។
កោះខ្ញែរជាភូមិមួយស្ថិតក្នុងឃុំអូរគ្រាង ស្រុកសំបូរខេត្តក្រចេះ។ ទោះបីមានការអង្កេតរកឃើញថា មានការប្រមូលទិញត្រីផុតពូជបានពីកោះនេះ តែអ្នកនេសាទជាលក្ខណៈគ្រួសារមួយចំនួននៅលើកោះនេះថា ពួកគេកម្រចាប់បានត្រីប្រភេទរងការគំរាមកំហែង ឬក៏កំពុងប្រឈមគ្រោះថ្នាក់។
អង្គការសិទ្ធិមនុស្សនោះក៏បានប្រាប់ឲ្យដឹងទៀតថា មនុស្ស ២.១៩៥ នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺផ្លូវដង្ហើម ដែលបណ្ដាលមកពីការឆេះព្រៃអាម៉ាហ្សូនកាលពីឆ្នាំ ២០១៩។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Ahmad Tameem Azimi បានឲ្យដឹងថា ផ្ទះរាប់រយខ្នងក្នុងក្រុង Charikar ទីរួមខេត្ត Parwan ត្រូវបានបំផ្លាញ ហើយអាជ្ញាធរកំពុងរុករកមនុស្សដែលកប់ក្នុងគំនរបាក់បែកនោះ។
កាលពីថ្ងៃច័ន្ទនៅក្នុងកិច្ចប្រជុំមេគង្គឡានឆាងលើកទី៣ ដែលធ្វើតាមប្រព័ន្ធអនឡាញ នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាង (Li Keqiang)បានសន្យាថា នឹងផ្តល់ទិន្នន័យពេញមួយឆ្នាំផ្នែកជលសាស្រ្តមកកម្ពុជា។
នៅក្នុងកិច្ចប្រជុំទន្លេមេគង្គឡានឆាងលើកទី៣ជាមួយប្រទេសចិន ក្រោមមូលបទ«ពង្រឹងភាពជាដៃគូដើម្បីវិបុលភាពរួម» នាយករដ្ឋមន្រ្តីចិនលោកលី ខឺឈាង (Li Keqiang) មានប្រសាសន៍ថា ប្រទេសចិននឹងចែករំលែកទិន្នន័យនានាដោយចំហ ព្រមទាំងផ្តល់អ្នកជំនាញថែមទៀត។
ព័ត៌មានផ្សេងទៀត