ភេសមុទ្រនិងផ្សោត កំពុងឈឺដោយសារសារាយពុលនៅហួសពីឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ទីដែលសត្វសមុទ្ររាប់រយក្បាល បានរសាត់មកលើឆ្នេរ។
នាចុងសប្តាហ៍កន្លងទៅនេះ ខេត្តនៅភាគខាងត្បូងប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ និងខេត្តកំពត បានរងជំនន់ទឹកភ្លៀងដែលបានជន់លិចផ្លូវជាតិហើយបានបណ្តាលឱ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់។
នៅក្នុងខេត្តកំពត យុវតីពីរនាក់បានបាត់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ ដោយសារជំនន់ទឹកភ្លៀងនៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត ខណៈពួកគេកំពុងបោះតង់សម្រាកនៅតាមមាត់ជ្រោះ។
ពួកអ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា កាលពីសប្តាហ៍ថ្មីៗនេះ មានធាតុអាកាសក្តៅបំផុតទូទាំងពិភពលោកហើយទំនងជាក្តៅបំផុតក្នុងរយៈពេល១សែនឆ្នាំកន្លងមកនេះ។
អាកាសធាតុមិនប្រែប្រួលខ្លាំងនៅរដ្ឋ California សហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យមានការធ្វើសកម្មភាពនៅក្រៅផ្ទះ ហើយសម្រាប់អ្នកស្រុកជាច្រើន បរិស្ថានធម្មជាតិរបស់រដ្ឋនេះ ជាការបារម្ភយ៉ាងខ្លាំងរបស់ពួកគេ។
នៅក្នុងញត្តិនោះ ក្រុមយុវជនបានស្នើឱ្យលុបចោលនូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដែលក្រុមយុវជនថា ទទួលបានសិទ្ធិក្នុងការអភិវឌ្ឍនៅតំបន់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង។
ប្រទេសដែលជាសមាជិករបស់ក្លឹបនេះត្រូវបានលើកទឹកចិត្តឱ្យកំណត់គោលដៅបរិស្ថានដោយស្ម័គ្រចិត្តដើម្បីសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នស្រូបកម្ដៅទៅក្នុងបរិយាកាសមានតុល្យភាពនៅត្រឹមឆ្នាំ ២០៥០ ខាងមុខ
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) កំពុងបំពេញទស្សនកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងសប្តាហ៍នេះ ក្រោយពីអនុញ្ញាតកាលពីថ្ងៃអង្គារឲ្យរដ្ឋាភិ បាលក្រុងតូក្យូ បង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរដែលត្រូវបានសម្អាតរួចជាង១លានម៉ែត្រគូប ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ផលិតកម្មថង់ប្លាស្ទិកត្រូវបានហាមឃាត់កាលពី ២០១២ ប៉ុន្តែថង់ប្លាស្ទិកក្នុងបរិមាណដ៏ធំត្រូវបានលួចនាំចូលពីនីហ្សេរីយ៉ា។
ផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកដែល ត្រូវបានសម្អាតឬធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែ Fukushima បាននាំឱ្យមានការតវ៉ាប្រឆាំងនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង
ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើងពីផលវិបាកនៃជំនន់ទឹកភ្លៀង កាលពីថ្ងៃចន្ទ ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យទឹកហូរលិចចូលក្នុងផ្ទះ និងកន្លែងលក់ដូររបស់ពួកគេ។
ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិកំពុងប្រញាប់ប្រញាល់សង្រ្គោះសត្វផ្សោតអាត្លង់ទិកនៅអាហ្រ្វិកខាងលិចដែលក្រុមបរិស្ថាននិយាយថា ជិតផុតពូជ។
ព័ត៌មានផ្សេងទៀត
No media source currently available