លោក ថាប់ សុខឃីម សមាជិករបស់សហគមន៍ ប្រាប់វីអូអេនៅថ្ងៃអង្គារថាបទល្មើសព្រៃឈើចេះតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ខណៈអ្នកប្រព្រឹត្តបទល្មើសក៏មានចំនួនច្រើនគួរឱ្យកត់សម្គាល់។
អភិបាលខេត្តព្រះសីហនុបានបញ្ជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរតាមផ្លូវសមុទ្រ និងទៅកោះនានា ចាប់ពីថ្ងៃទី១១ ដល់១៤ ខែកក្កដានេះ។
វិបត្តិលំហូរចំណាកស្រុកទ្រង់ទ្រាយធំ និងវិបត្តិអសន្ដិសុខស្បៀង អាចកើតឡើងនាពេលខាងមុខ នៅតំបន់អាស៊ីអគ្នេយ៍ដីគោក បើសិនជាស្ថានភាពទន្លេមេគង្គបន្តសិ្ថតក្នុងសភាពយ៉ាប់យ៉ឺន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនី។
តំណាងសហគមន៍ដែលរស់នៅជាប់ដងទន្លេមេគង្គ បានថ្លែងថាទំនប់វារីអគ្គិសនីបានធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យការនេសាទសម្រាប់បរិភោគជាលក្ខណៈគ្រួសារសឹងតែមិនបាន។
ត្រីបបែលយក្សទឹកសាបនេះត្រូវចាប់បានដោយអ្នកនេសាទ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមិថុនា ហើយអ្នកនេសាទបានរាយការណ៍ជូនអង្គការគម្រោងអច្ឆរិយភាពទន្លេមេគង្គ និងមន្រ្តីពាក់ព័ន្ធ។
អង្គការឧតុនិយមពិភពលោកបានប៉ាន់ប្រមាណថា តំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Sahara) នឹងត្រូវការថវិការហូតដល់ ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
តំណាងពលរដ្ឋបញ្ជាក់ក្នុងពាក្យស្នើសុំថាពួកគេចង់បានបឹងនោះ «ដើម្បីប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ឱ្យមាននិរន្តរភាពយូរអង្វែងដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានផ្ទាល់»។
ក្នុងអំឡុងពេលប្រារព្ធទិវាបរិស្ថានពិភពលោក ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ និងបឹងតាមោក ដើម្បីបំផុសឱ្យមានការយល់ដឹងពីបញ្ហាបរិស្ថាន ក៏ដូចជាចូលរួមការពារធនធានធម្មជាតិ ជាពិសេសព្រៃឡង់។
ក្នុងការប្រារព្ធខួប១០ឆ្នាំនៃឃាតកម្មសម្រាប់លោក ឈុត វុទ្ធី នៅទីក្រុង Lowell រដ្ឋMassachusetts សហរដ្ឋអាមេរិកនៅឆ្នាំនេះ អ្នកចូលរួមដែលភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទទូចឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរកអ្នកនៅពីក្រោយឃាតកម្មដ៏ចម្រូងចម្រាសនៅខេត្តកោះកុងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖
បើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ទន្លេមេគង្គគឺជាផ្លូវទឹកលំបាកមួយ បន្ទាប់ពីកម្រិតទឹកចុះទាបបួនឆ្នាំជាប់ៗគ្នា។
ព័ត៌មានផ្សេងទៀត
No media source currently available