អាជ្ញាធរមានសមត្ថកិច្ចត្រូវបាន អ្នកការពារសិទ្ធិមនុស្ស និងកូដករមួយចំនួនចោទថា បានប្រើហិង្សាមកលើការតវ៉ាចុងក្រោយថ្មីៗនេះ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញចោទថា កូដករទៅវិញទេដែលបំពានច្បាប់ក្នុងការប្រមូលផ្តុំគ្នាធ្វើការតវ៉ានោះ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកបរិស្ថាន សាទរចំពោះបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសនេសាទក្នុងខេត្តជាប់បឹងទន្លេសាប ដើម្បីបញ្ចៀសការបាត់បង់ធនធានជលផលបន្ថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានចេញបញ្ជាជាថ្មីឲ្យបង្កើនការបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយលោកថា ការបង្រ្កាបបទល្មើសកាលពីកន្លងទៅ គឺជាបទល្មើសតូចតាចតែប៉ុណ្ណោះ។
ភ្លៀងធ្លាក់ដ៏ខ្លាំងនៅថ្ងៃពុធនេះ បានរាំងស្ទះដល់ដំណើរការរុករកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលបានបោះពួយចូលក្នុងតំបន់ភ្នំមួយកន្លែងនៅក្នុងប្រទេសចិន ដែលជាមហន្តរាយមួយដែលធ្វើឲ្យអ្នកស៊ើបអង្កេតកំពុងមានការងឿងឆ្ងល់ និងកំពុងព្យាយាមស្វែងរកប្រអប់ខ្មៅរបស់យន្តហោះនោះ។
យោងតាមរបាយការណ៍ ពាក់ព័ន្ធនឹងការជូនដំណឹងនេះ កាលពីឆ្នាំ២០២១ ក្រុមអ្នកស្រាវជ្រាវខាងលើបានតាមដាន និងផ្តល់ជាព័ត៌មានផ្សេងៗ នៅពេលទំនប់វារីអគ្គិសនីនៅចិន បានធ្វើឲ្យកម្រិតទឹកទន្លេប្រែប្រួលភ្លាមៗ តាមបណ្តោយព្រំដែនថៃ និងឡាវ ក្នុងកម្រិត ០.៥ ម៉ែត្រ ឬច្រើននេះ។
សន្និសីទមួយកាលពីថ្ងៃអង្គារដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសហៃទី បានសន្យាផ្តល់ថវិកាប្រមាណ៦០០លានដុល្លារដើម្បីជួយប្រទេសហៃទីស្តារឡើងវិញពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកាលពីឆ្នាំទៅ។
តំបន់អាស៊ីអាគ្នេយ៍រងគ្រោះដោយសារគ្រោះរាំងស្ងួតអាក្រក់បំផុតនៅប៉ុន្មានចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុនិងការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិននិងឡាវដែលស្ថិតនៅផ្នែកខាងលើនៃទន្លេមេគង្គ។
ជប៉ុនដូចជាប្រទេសភាគច្រើនទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ក៏ប៉ុន្តែជប៉ុននិងតៃវ៉ាន់ បានងាកចូលគ្នាកាន់តែខ្លាំងឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់និងប្រទេសជប៉ុន។
របាយការណ៍របស់អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ ឬអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានបង្ហាញថា អ្នកវិទ្យាសាស្ត្រនានាបានរកឃើញសត្វនិងរុក្ខជាតិប្រភេទថ្មីជាង ២០០ ប្រភេទ នៅទូទាំងតំបន់ទន្លេមេគង្គកាលពីឆ្នាំ ២០២០ ថ្វីបើមានការគំរាមកំហែងដោយសារការប្រែប្រួលអាកាសធាតុនិងសកម្ម
ប្រទេសអេត្យូពី និងសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសចំនួន ២០ ក្នុងបញ្ជីឃ្លាំមើលបន្ទាន់សម្រាប់ឆ្នាំ ២០២២ របស់គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC)។
ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ ទទួលរងប៉ះពាល់ដោយព្យុះទឹកកករដូវរងារដែលបានបោកបក់មកលើបណ្តារដ្ឋភាគខាងកើតសហរដ្ឋអាមេរិកដែលបណ្តាលឲ្យមានទឹកកកដ៏ខ្លាំង និងធ្វើឲ្យដាច់ចរន្តអគ្គីសនីដល់អតិថិជនប្រមាណ១សែន ៣ម៉ឺននាក់។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាផ្តល់ជំនួយដល់កោះ Tonga ឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន ក៏ប៉ុន្តែ បាននិយាយថា ផេះពីបន្ទុះភ្នំភ្លើងនោះ បានធ្វើឲ្យរំខានដល់ការប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។
ព័ត៌មានផ្សេងទៀត
No media source currently available