ជប៉ុនដូចជាប្រទេសភាគច្រើនទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ក៏ប៉ុន្តែជប៉ុននិងតៃវ៉ាន់ បានងាកចូលគ្នាកាន់តែខ្លាំងឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់និងប្រទេសជប៉ុន។
របាយការណ៍របស់អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ ឬអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានបង្ហាញថា អ្នកវិទ្យាសាស្ត្រនានាបានរកឃើញសត្វនិងរុក្ខជាតិប្រភេទថ្មីជាង ២០០ ប្រភេទ នៅទូទាំងតំបន់ទន្លេមេគង្គកាលពីឆ្នាំ ២០២០ ថ្វីបើមានការគំរាមកំហែងដោយសារការប្រែប្រួលអាកាសធាតុនិងសកម្ម
ប្រទេសអេត្យូពី និងសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសចំនួន ២០ ក្នុងបញ្ជីឃ្លាំមើលបន្ទាន់សម្រាប់ឆ្នាំ ២០២២ របស់គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC)។
ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ ទទួលរងប៉ះពាល់ដោយព្យុះទឹកកករដូវរងារដែលបានបោកបក់មកលើបណ្តារដ្ឋភាគខាងកើតសហរដ្ឋអាមេរិកដែលបណ្តាលឲ្យមានទឹកកកដ៏ខ្លាំង និងធ្វើឲ្យដាច់ចរន្តអគ្គីសនីដល់អតិថិជនប្រមាណ១សែន ៣ម៉ឺននាក់។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាផ្តល់ជំនួយដល់កោះ Tonga ឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន ក៏ប៉ុន្តែ បាននិយាយថា ផេះពីបន្ទុះភ្នំភ្លើងនោះ បានធ្វើឲ្យរំខានដល់ការប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។
គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។
ប្រជានេសាទខ្នាតតូច និងលក្ខណៈគ្រួសារដែលវីអូអេបានសាកសួរ បានឲ្យដឹងថា មានការធ្លាក់ចុះផលនេសាទពីមួយឆ្នាំទៅមួយឆ្នាំ និងការបាត់ពូជត្រីមួយចំនួននៅតាមតំបន់ដែលពួកគេរស់នៅ និងប្រកបរបរនេសាទ។
រដ្ឋបាលខេត្តកែបកំពុងសម្រុកចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែបក្នុងរយៈពេលជាងមួយខែមកហើយ។ វាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដែលអាជ្ញាធរខេត្តអះអាងថាដើម្បីធ្វើសួនច្បារវិថីចូលសមុទ្រ និងឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់។
ចំនួនអ្នកស្លាប់សរុបដោយសារខ្យល់ព្យុះសង្ឃរាដ៏បំផ្លិចបំផ្លាញបំផុតក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន៣៨៨នាក់ហើយនៅថ្ងៃចន្ទនេះខណៈពេលដែលជំងឺផ្ទុះឡើងកំពុងគំរាមកំហែងនៅក្នុងតំបន់មួយចំនួនដែលរងគ្រោះថ្នាក់ដោយសារខ្យល់ព្យុះនេះ។ នេះបើតាមសេចក្តីរាយការណ៍រប
ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំនេះ បានឡើងដល់ចំនួន២៧នាក់ហើយ នៅថ្ងៃពុធនេះ នៅពេលដែលកិច្ចប្រតិបត្តិការបោសសម្អាត បានចាប់ផ្តើម ហើយមនុស្សម្នាធ្វើការវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។
ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានបោកបក់ចំភាគកណ្ដាលប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ឥឡូវនេះ បានកើនដល់ជាង ២០០នាក់ហើយ ដោយមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ ហើយតំបន់ជាច្រើនកំពុងអំពាវនាវសុំជំនួយម្ហូបអាហារ និងទឹកបរិភោគ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញចុះទៅរដ្ឋ Kentucky កាលពីថ្ងៃពុធដើម្បីពិនិត្យមើលផ្ទាល់ការបំផ្លិចបំផ្លាញដែលបណ្តាលមកពីខ្យល់ព្យុះគួច tornado ជាច្រើន ដែលបានសម្លាប់មនុស្សយ៉ាងតិច៧៤នាក់ ហើយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ទៀតបាត់បង់ផ្ទះសម្បែង។
ព័ត៌មានផ្សេងទៀត
No media source currently available