នាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិនៃប្រទេសបុតស្វាណា នឹងចេញលក់អាជ្ញាបណ្ណចំនួន ១០០ សម្រាប់ការបរបាញ់សត្វដំរីក្នុងឆ្នាំនេះ នៅក្នុងប្រទេសបុតស្វាណា។
ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការធ្លាក់ភ្លៀងដ៏ខ្លាំងក្លានៅទូទាំងតំបន់ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានកើនដល់យ៉ាងតិច ៧០ នាក់។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ។
អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង (Global Intiative Against Transnational Organized Crime) បានរកឃើញការបាត់បង់គម្របដើមឈើក្នុងទំហំ ៥៥៧.០០០ ហិកតា ដែលស្មើនឹងប្រមាណ ១១,៧% នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា។
ការកាប់ឈើខុសច្បាប់គឺជាបញ្ហារ៉ាំរ៉ៃមួយ នៅក្នុងតំបន់ដែលសម្បូរព្រៃក្រាស់ក្បែរព្រំដែនប្រទេសស៊ូដង់ខាងត្បូងជាមួយនឹងប្រទេសអ៊ូហ្គាន់ដា។
ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតមួយ ក្នុងចំណោមបីករណីមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការផ្លាស់ប្តូរការប្រើប្រាស់ដី ដូចជាការកាប់បំផ្លាញព្រៃឈើ និងការពុះបំបែកព្រៃឈើទៅជាតំបន់តូចៗ។ អ្នកស្រីព្រមានថា ហានិភ័យនៃការរាតត្បាតថ្មីនឹងនៅតែបន្តកើនឡើង។
លោក Chad បានថ្លែងកាលពីថ្ងៃពុធថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានរួមចំណែកជាមួយអង្គការសហគមន៍ផ្សេងៗ ដើម្បីពិភាក្សាលើកិច្ចការអាទិភាពរួមគ្នានៃការការពារសម្រស់ធម្មជាតិព្រៃឡង់។
លោក ស្វាយ សុង អាយុ៥៧ ឆ្នាំ ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះមួយរូបយល់ថា សម្បតិ្តព្រៃឈើក្នុងតំបន់ព្រៃឡង់មិនអាចស្ថិតនៅគង់វង្សទេ ប្រសិនបើប្រជាសហគមន៍មិនត្រូវបានគេរាប់បញ្ចូលក្នុងគម្រោងរបស់ USAID។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើនៅប្រទេសកម្ពុជាប្រាប់វីអូអេថា ធនធានព្រៃក្នុងតំបន់ព្រៃឡង់បន្តបាត់បង់រាល់ថ្ងៃ ដោយលោកចោទថា មានអំពើពុករលួយរបស់មន្ត្រីដែលទទួលភារកិច្ចក្នុងកិច្ចការពារព្រៃឈើ។
កន្លងមកអ្នកវិភាគលើបញ្ហាទន្លេមេគង្គនេះបានលើកឡើងថា ប្រទេសដែលទទួលរងផលប៉ះពាល់ ដូចជាកម្ពុជា ថៃ ឡាវ និងវៀតណាមកម្រនឹងត្អូញត្អែរណាស់អំពីការរាំងខ្ទប់ទឹកទន្លេមេគង្គនៅខ្សែទឹកខាងលើនៅក្នុងប្រទេសចិន ដោយសារតែពួកគេជាប្រទេសតូចជាងប្រទេសចិន។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា ខ្លួនបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយពិភាក្សាអំពីការរឹតត្បិតមិនឲ្យប្រជាជនកម្ពុជាចូលក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។
សត្វផ្សោតប្រភេទ Maui គឺជាអំបូរសត្វផ្សោតដែលមានទំហំតូចបំផុត និងកម្របំផុតនៅក្នុងពិភពលោក ហើយបើតាមការប៉ាន់ស្មានចុងក្រោយ សត្វផ្សោតប្រភេទនេះ មាននៅសល់តែ៦៣ក្បាលប៉ុណ្ណោះ។ ប្រទេសនូវែលសេឡង់ ចាប់ផ្តើមគម្រោងប្រើប្រាស់ដ្រូនដើម្បីតាមដាន និងការពារសត្វផ្សោតដ៏កម្រនេះ។
សកម្មជនបរិស្ថានដែលបានព្រមានជាយូរមកហើយអំពីគ្រោះថ្នាក់ទ្វេដងបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងគម្រោងអភិវឌ្ឍន៍ដែលមិនមានចិរភាពនៅតាមជួរភ្នំហិមាល័យថា គ្រោះទឹកជំនន់ដោយមិនរំពឹងទុកនាពេលថ្មីៗនេះ នៅភាគខាងជើងនៃប្រទេសឥណ្ឌា គួរតែជាការដាស់តឿនដល់អាជ្ញាធរឱ្យបន្តការពារបរិស្ថាន។
ព័ត៌មានផ្សេងទៀត
No media source currently available