ការសិក្សាថ្មីមួយបានបង្ហាញថា ព្រៃអាម៉ាហ្សូនចំនួន៨% ដែលស្មើនឹងទំហំប្រទេសអេស្ប៉ាញត្រូវបានកាប់បំផ្លាញចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី Khan និយាយថា ទោះជាប៉ាគីស្ថានរួមចំណែកតិចជាង១%នៃការបញ្ចេញឧស្ម័នកាបូនសាកល ប្រទេសនេះជាប្រទេសដែលងាយរងគ្រោះបំផុតទី៥ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងជំរុញឲ្យមានដំណើរទៅមុខនូវរោងចក្រធ្យូងថ្មដ៏ចម្រូងចម្រាសមួយក្នុងប្រទេសវៀតណាម ហើយនឹងផ្តល់ថវិកាប្រមាណ ១ ពាន់ ៨ រយលានដុល្លារជាប្រាក់កម្ចីសម្រាប់គម្រោងមួយនេះ។
ឡាវកំណត់គោលដៅសង់ទំនប់ឱ្យបាន១០០ត្រឹមឆ្នាំ២០៣០ ទោះជាមានការជំទាស់លាន់ឮអឹងកងជាហូរហែរក៏ដោយ។
រដូវកាលត្រីប្រហុកបានមកដល់ ប៉ុន្តែអ្នកនេសាទនិងអ្នកធ្វើការលើវិស័យជលផល លើកឡើងថាផលត្រីធ្លាក់ចុះ ដោយសារភាពរាំងស្ងួតនៅបឹងទន្លេសាប និងទឹកហូរពីទន្លេមេគង្គចូលបឹងទន្លេសាបមានភាពយឺតយ៉ាវ។
តំណាងសហគមន៍មួយចំនួនបានគាំទ្រគម្រោងនេះ ខណៈដែលអ្នកស្រាវជ្រាវកិច្ចការនយោបាយយល់ថាគម្រោងនេះមានជាប់ពាក់ព័ន្ធនឹងការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិកក្នុងតំបន់មេគង្គ។
ការកើនឡើងសីតុណ្ហភាព កំពុងបង្កឱ្យមានហេតុការណ៍អាកាសធាតុហួសហេតុជ្រុល ការរលាយទឹកកក ការកើនឡើងកម្រិតសមុទ្រ និងការកើនឡើងជាតិអាស៊ីតនៅក្នុងទឹកសមុទ្រ។
គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដែលប្រើផ្កាយរណបដើម្បីតាមដាននិងផ្សព្វផ្សាយកម្រិតទឹកនៃទំនប់របស់ប្រទេសចិន និងប្រទេសផ្សេងទៀតតាមទន្លេមេគង្គ ត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ។
អង្គការឧតុនិយមពិភពលោករាយការណ៍ថា ឆ្នាំ២០២០ កំពុងក្លាយជាឆ្នាំមួយដ៏ក្តៅបំផុតក្នុងចំណោមឆ្នាំក្តៅបំផុតទាំងបីក្នុងកំណត់ត្រា ហើយជាឆ្នាំមួយដែលព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំង បានបំផ្លាញជីវិត និងជីវភាពមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក។
វិទ្យាស្ថាន Stimson របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ដំណើរការការស្រាវជ្រាវមួយដែលតាមដានមើលការសាងសង់ទំនប់នានានៅតាមដងទន្លេមេគង្គដោយសារតែតំបន់អាងទន្លេដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍នេះ កំពុងតែឈានឆ្ពោះទៅមានវិបត្តិជីវសាស្រ្ត។
ដំរីឈ្មោះ Kaavan (កាវ៉ាន) ដែលមកដល់កម្ពុជាកាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅលើទឹកដីកម្ពុជា ជាមួយដំរីញី ៣ក្បាល។ ក្រុមអ្នកតស៊ូមតិដើម្បីការពារសិទ្ធិសត្វរំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
ដោយរបាយការណ៍ថ្មីមួយបានបង្ហាញអាកាសធាតុឆ្នាំ២០២០ ថាមានការកើនឡើងកម្តៅនិងការខួងយកប្រេងឥន្ធនៈ ដែលបណ្តាលឲ្យមានកម្តៅក្នុងពិភពលោក លោកអគ្គលេខាធិការ អ.ស.ប. Antonio Guterres បានថ្លែងអំពាវនាវជាបន្ទាន់ដើម្បីឲ្យមានការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ព័ត៌មានផ្សេងទៀត
No media source currently available