ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក តាមដាន​កម្រិត​ទឹក​នៃ​ទំនប់​នានា​នៅ​ទន្លេ​មេគង្គ


រូបឯកសារ៖ ទិដ្ឋភាព​នៃ​ដងទន្លេមេគង្គ​ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ដងទន្លេមេគង្គ​ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក ដែល​ប្រើ​ផ្កាយ​រណប​ដើម្បី​តាមដាន​និង​ផ្សព្វផ្សាយ​កម្រិត​ទឹក​នៃ​ទំនប់​របស់​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​តាម​ទន្លេ​មេគង្គ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ។

ទន្លេ​មេគង្គ​ដែល​មាន​ប្រវែង ៤.៣៥០ គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម បាន​ក្លាយជា​ចំណុច​ផ្ដោត​នៃ​ការ​ប្រកួត​ប្រជែង​គ្នា។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​ការ​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ទំនប់​ទឹក​របស់​ចិន​បាន​ឃាំង​ចរន្ត​ទឹក​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ខ្សែទឹក​ខាង​ក្រោម​ទន្លេ​មេគង្គ ដែល​ប្រជាពលរដ្ឋ​ប្រមាណ ៦០ លាន​នាក់ ពឹងផ្អែក​លើ​ទន្លេ​នេះ​សម្រាប់​ការ​នេសាទ​និង​ធ្វើ​ស្រែ​ចម្ការ។

គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ (The Mekong Dam Monitor) ដែល​ត្រូវ​បាន​ផ្តល់​ថវិកា​មួយ​ផ្នែក​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គឺជា​គម្រោង​ដែល​ប្រើ​ទិន្នន័យ​ពី​ផ្កាយ​រណប​ដើម្បី​តាមដាន​កម្រិត​ទឹក​នៃ​ទំនប់​នានា​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត។

ព័ត៌មាន​អំពី​កម្រិត​ទឹក​នេះ​នឹង​អាច​ចូល​មើល​បាន​ដោយ​ផ្ទាល់​តាម​ពេល​វេលា​ជាក់ស្ដែង​ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​តទៅ។

លោក Brian Eyler នៃ​មជ្ឈមណ្ឌល Stimson ដែល​ជា​អង្គការ​ដំណើរការ​គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ​នេះ បាន​និយាយ​ថា៖ «គម្រោង​តាមដាន​នេះ​បាន​ផ្ដល់​ភស្តុតាង​ថា ទំនប់​របស់​ចិន​ចំនួន ១១ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្ចិតផ្ចង់ និង​ដំណើរការ​នៅ​ក្នុង​វិធី​មួយ​ដើម្បី​បង្កើន​ឲ្យ​បាន​ជា​អតិបរមា​នូវ​ផលិតកម្ម​ថាមពល​វារី​អគ្គិសនី​ដើម្បី​លក់​ឲ្យ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន ដោយ​មិន​ខ្វល់​អំពី​ផល​ប៉ះពាល់​លើ​បណ្ដា​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម»៕

XS
SM
MD
LG