ឡាវកំណត់គោលដៅសង់ទំនប់ឱ្យបាន១០០ត្រឹមឆ្នាំ២០៣០ ទោះជាមានការជំទាស់លាន់ឮអឹងកងជាហូរហែរក៏ដោយ។
រដូវកាលត្រីប្រហុកបានមកដល់ ប៉ុន្តែអ្នកនេសាទនិងអ្នកធ្វើការលើវិស័យជលផល លើកឡើងថាផលត្រីធ្លាក់ចុះ ដោយសារភាពរាំងស្ងួតនៅបឹងទន្លេសាប និងទឹកហូរពីទន្លេមេគង្គចូលបឹងទន្លេសាបមានភាពយឺតយ៉ាវ។
តំណាងសហគមន៍មួយចំនួនបានគាំទ្រគម្រោងនេះ ខណៈដែលអ្នកស្រាវជ្រាវកិច្ចការនយោបាយយល់ថាគម្រោងនេះមានជាប់ពាក់ព័ន្ធនឹងការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិកក្នុងតំបន់មេគង្គ។
ការកើនឡើងសីតុណ្ហភាព កំពុងបង្កឱ្យមានហេតុការណ៍អាកាសធាតុហួសហេតុជ្រុល ការរលាយទឹកកក ការកើនឡើងកម្រិតសមុទ្រ និងការកើនឡើងជាតិអាស៊ីតនៅក្នុងទឹកសមុទ្រ។
គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដែលប្រើផ្កាយរណបដើម្បីតាមដាននិងផ្សព្វផ្សាយកម្រិតទឹកនៃទំនប់របស់ប្រទេសចិន និងប្រទេសផ្សេងទៀតតាមទន្លេមេគង្គ ត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ។
អង្គការឧតុនិយមពិភពលោករាយការណ៍ថា ឆ្នាំ២០២០ កំពុងក្លាយជាឆ្នាំមួយដ៏ក្តៅបំផុតក្នុងចំណោមឆ្នាំក្តៅបំផុតទាំងបីក្នុងកំណត់ត្រា ហើយជាឆ្នាំមួយដែលព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំង បានបំផ្លាញជីវិត និងជីវភាពមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក។
វិទ្យាស្ថាន Stimson របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ដំណើរការការស្រាវជ្រាវមួយដែលតាមដានមើលការសាងសង់ទំនប់នានានៅតាមដងទន្លេមេគង្គដោយសារតែតំបន់អាងទន្លេដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍នេះ កំពុងតែឈានឆ្ពោះទៅមានវិបត្តិជីវសាស្រ្ត។
ដំរីឈ្មោះ Kaavan (កាវ៉ាន) ដែលមកដល់កម្ពុជាកាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅលើទឹកដីកម្ពុជា ជាមួយដំរីញី ៣ក្បាល។ ក្រុមអ្នកតស៊ូមតិដើម្បីការពារសិទ្ធិសត្វរំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
ដោយរបាយការណ៍ថ្មីមួយបានបង្ហាញអាកាសធាតុឆ្នាំ២០២០ ថាមានការកើនឡើងកម្តៅនិងការខួងយកប្រេងឥន្ធនៈ ដែលបណ្តាលឲ្យមានកម្តៅក្នុងពិភពលោក លោកអគ្គលេខាធិការ អ.ស.ប. Antonio Guterres បានថ្លែងអំពាវនាវជាបន្ទាន់ដើម្បីឲ្យមានការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ប្រទេសបុតស្វាណានិងប្រទេសអង់ហ្គោឡានឹងដករបងព្រំដែនចេញ ហើយសម្អាតគ្រាប់មីនដែលនៅសេសសល់ពីសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ដើម្បីអនុញ្ញាតឲ្យដំរីធ្វើចំណាកស្រុក។
ភ្លើងឆេះ និងការឡើងកម្តៅគំរាមកំហែងអូស្ត្រាលី ប៉ុន្តែអ្នកព្យាករណ៍ព្រមានពីព្យុះស៊ីក្លូនសម្រាប់រដូវក្តៅនៅអូស្ត្រាលីដែលទើបចូលមកដល់នេះ។
កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅដើមខែនេះ ឥឡូវនេះ ត្រូវបានគេយកទៅអនុវត្តនៅតាមតំបន់ជាប់មាត់សមុទ្រនានានៅក្នុងប្រទេសថៃដូចជាក្រុង Phuket និងក្រុង Krabi ជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available