កីឡាបេស្បលត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០០២ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយលោក Joe Cook ជនជាតិខ្មែរអាមេរិកាំង។ ក៏ប៉ុន្តែបានបរាជ័យទៅវិញ អំឡុងឆ្នាំ២០០៩ មុននឹងមានការស្តារឡើងវិញនៅឆ្នាំ២០១០។
អត្ថប្រយោជន៍នៃការបង្កើតទំនាក់ទំនងសម្រាប់និស្សិតខ្មែរនៅបរទេស
អ្នកឯកទេសខាងប្រទេសកម្ពុជាជាច្រើនដូចជាប្រវត្តិវិទូលោក David Chandler នឹងចូលរួមសិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅសណ្ឋាគារ Marriot Wardman Park នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ដោយយល់ថា ខ្លួនត្រូវលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដោយសារហេតុផលនយោបាយ បុគ្គលិកក្រសួងអប់រំគ្រោងធ្វើការតវ៉ានៅក្រសួងអប់រំ។
លោក រិន សារ៉ែម ថា កម្មវិធី YSEALI នេះបានផ្តល់ឱកាសដល់លោកមិនត្រឹមតែ អាចពង្រឹងសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឲ្យលោកចែករំលែកចំណេះនៃទំនាក់ទំនងពហុវប្បធម៌ ការរៃអង្គាសថវិកាសម្រាប់បុព្វហេតុសង្គម និងភាពជាអ្នកដឹកនាំ។
សិស្សនិស្សិតនិងសាធារណជនទូទៅអាចអាន និងស្រាវជ្រាវសៀវភៅចំនួន១.៥០០ក្បាល ទស្សនាវដ្ដី ប្រភេទសៀវភៅជាសំឡេង និងទស្សនាភាពយន្តឯកសារស្តីពីប្រធានបទជាច្រើន។
កម្ពុជានឹងរៀបចំឲ្យមានការប្រកួតធ្វើ robot ឬរូបយន្តក្នុងទឹកលើកដំបូងបង្អស់នៅក្នុងកម្មវិធីមហោស្រពជាតិស្តីអំពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឬហៅថា STEM ស្ទែម ដែលនឹងប្រព្រឹត្តធ្វើឡើងពីថ្ងៃទី១ដល់ទី៣ខែមីនានេះ។ នេះជាឆ្នាំទី៤ហើយដែលកម្មវិធីផ្សព្វផ្សាយអំពីការអប់រំលើមុខជំនាញ STEM ស្ទែមដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាត្រូវបានរៀបចំធ្វើឡើង។ យ៉ាងហោចណាស់មានសិស្សមកពីវិទ្យាល័យរដ្ឋចំនួន១៥ចូលរួមការប្រកួតនេះ។
សិក្ខាសាលា STEM (ស្ទែម) នេះនឹងត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី៣ មីនាខាងមុខ ជាពេលដែលយុវជនអាស៊ានចំនួន៥០នាក់ គ្រោងនឹងដាក់បង្ហាញស្នាដៃផលិតផលថ្មីរបស់ពួកគេ។
គ្រូបង្រៀនបួនរូបដែលជាអតីតមន្រ្តីរបស់គណបក្សសង្គ្រោះជាតិត្រូវបានក្រសួងអប់រំចេញប្រកាសលុបឈ្មោះចេញពីក្របខណ្ឌក្រសួង ហើយពួកគាត់អះអាងថា វាគឺជារឿងអយុត្តិធម៌និងជាការធ្វើឡើងដោយសារហេតុផលនយោបាយ។
លោក តាយ លីណា ថា លោកចង់ប្រាថ្នានាំវិធីសាស្ត្រការបង្រៀនបែប«សិស្សមជ្ឈមណ្ឌល»និងបច្ចេកវិទ្យាទំនើបដែលលោកបានឃើញគេប្រើនៅសាលាច្បាប់នៅសហរដ្ឋអាមេរិក ទៅអនុវត្តនៅប្រទេសកម្ពុជា។
អង្គការ UNICEF បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្សវ័យក្មេងចំនួនជិត៦០លាននាក់ ដែលរស់នៅក្នុងប្រទេសនានាដែលរងគ្រោះដោយសារសង្គ្រាម ឬគ្រោះធម្មជាតិ គឺជាអនក្ខរជន ហើយថាថវិកាបន្ថែមទៀតត្រូវការចាំបាច់ដើម្បីជួយដល់វិស័យអប់រំ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិទាំងនេះ។
លោក អ៊ិន វិសាល ដែលបានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ បច្ចុប្បន្ននេះបានបង្កើតក្រុម Khmer Coders ដើម្បីជួយបង្កើនទំនាក់ទំនងនិងសមត្ថភាពរបស់អ្នកសរសេរកូដខ្មែរ។
ព័ត៌មានផ្សេងទៀត