បទសម្ភាសន៍៖ អត្ថប្រយោជន៍នៃការបង្កើតទំនាក់ទំនងសម្រាប់និស្សិតខ្មែរនៅបរទេស
កាលពីពាក់កណ្តាលខែមីនា កន្លងទៅនេះ លោក អាន អាយយូរណាន់ ដែលជានិស្សិតបរិញ្ញាបត្រឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Northern Illinois University ក្នុងសហរដ្ឋអាមេរិក បានមកចូលរួមក្នុងសន្និសីទមួយនៅរដ្ឋធានី វ៉ាស៊ីនតោន។ លោកក៏បានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA ដើម្បីចែករំលែកបទពិសោធន៍ល្អៗរបស់លោកដែលទទួលបានពីការបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃនៅក្នុងសង្គមផងដែរ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះរវាងនាង ហុង ចិន្តា នៃ VOA និងលោក អាន អាយយូរណាន់ ដូចតទៅ៖