ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិក​សម្ពោធ​មជ្ឈមណ្ឌល​អប់រំ​ថ្មី​មួយ​សម្រាប់​សាធារណជន

ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង​ (American Center) ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)

សិស្ស​និស្សិត​​​និង​សាធារណ​ជន​ទូទៅ​អាច​អាន ​និង​ស្រាវជ្រាវ​​សៀវភៅ​ចំនួន​១.៥០០​ក្បាល ​ទស្សនាវដ្ដី​ ប្រភេទ​សៀវភៅ​ជា​សំឡេង​ និង​ទស្សនា​ភាពយន្ត​ឯកសារ​ស្តីពី​ប្រធាន​បទ​ជា​ច្រើន​​។​

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​អាមេរិក​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា American Center​ ជូន​ដល់​សាធារណ​ជន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៧ ​ខែ​កុម្ភៈ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​គឺ​លោក​ William Heidt។ ​មជ្ឈមណ្ឌល​អប់រំ​នេះមាន​ទីតាំងនៅ​ក្នុង​ស្ថានទូត​អាមេរិក​ផ្ទាល់។​

ឯកអគ្គរដ្ឋទូត​ស្ថានទូតសហរដ្ឋ​អាមេរិក​លោក William Heidt និង​លោក Christopher Degnan មន្រ្តី​គ្រប់គ្រង​គម្រោង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក កាត់​ខ្សែបូរ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ ទុំ ម្លិះ/VOA)

មជ្ឈមណ្ឌល​អាមេរិក​នេះ​ ដែលត្រូវ​បានគេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ចាស់​ថា ​«មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន»​ (Information Resource Center)​ របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នោះ​ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជាចាប់​តាំង​ពី​ឆ្នាំ​២០០៦។​ នេះ​បើ​យោង​តាម​លោក​ Arend Zwartjes ​មន្រ្តី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូតអាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ។​

លោក​ Arend ​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​សម្ពោធ​កាលពី​ព្រឹក​ថ្ងៃ​អង្គារនេះ​ថា ​មជ្ឈមណ្ឌល​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក ​និង​កម្ពុជា ​ពីព្រោះ​សហ​រដ្ឋ​អាមេរិក​ចង់​មាន​«ទំនាក់ទំនង​ល្អ»​រវាង​ប្រជាជន ​និង​ប្រជាជន​នៃ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា។​ បន្ថែម​លើ​នេះ ​សិស្ស​និស្សិត​ក៏មាន​ឱកាស​ពង្រីក​ចំណេះ​ដឹង​របស់​ខ្លួន​អំពី​ពិភព​លោក​ខាង​ក្រៅ​ផង​ដែរ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​

«ផល​ប្រយោជន៍​គឺ​ថា ​គាត់​អាច​ស្វែង​យល់​ពី​ពិភពលោក​ទូទៅ​ ពីព្រោះ​ឥឡូវ​នេះ​គឺ​យើង​ដឹង​ហើយ​ថា​ ​ពិភពលោក​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​ខាង​ផ្នែក​សេដ្ឋកិច្ច​ ដូច្នេះ​ពេល​ដែល​គាត់​អាច​មក​សិក្សា​ស្វែង​យល់​អំពី​បញ្ហា​ពិភពលោក​ទូទៅ​ ​វា​ក៏​អាច​ជួយ​ឲ្យ​គាត់​ផ្តោ​ត​លើ​ការងារ​ផ្សេងៗ​ទូទៅ​ជុំវិញ​ពិភព​លោក​ផង​ដែរ»។

ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​អង្គការ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)

មជ្ឈមណ្ឌល ​ដែល​ជា​បណ្ណាគារ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​ ​មាន​កម្មវិធី​ថ្មីៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​ក្លិប​រៀន​ភាសា​អង់គ្លេស ​ក្លិប​បញ្ចាំង​ខ្សែ​ភាព​យន្ត ​ក្លិប​អាន​សៀវភៅ ​និង​កម្មវិធី​វាគ្មិន​ពិភាក្សា​អំពី​ប្រធាន​បទផ្សេងៗ​ ដែល​សុទ្ធ​តែ​ទាក់ទង​នឹង​សហ​រដ្ឋ​អាមេរិក។​

មិន​តែ​ប៉ុណ្ណោះ​ សិស្ស​និស្សិត​ ​និង​សាធារណ​ជន​ទូទៅ​អាច​អាន ​និង​ស្រាវជ្រាវសៀវភៅ​ចំនួន​១.៥០០​ក្បាល ​ទស្សនាវដ្ដី​ ប្រភេទ​សៀវភៅ​ជា​សំឡេង​ និង​ទស្សនា​ភាពយន្ត​ឯកសារ​ស្តីពី​ប្រធាន​បទ​ជា​ច្រើនទាក់ទង​នឹង​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​ និង​ព័ត៌មាន ​ទស្សនវិទ្យា ​និង​ចិត្តវិទ្យា ​សាសនា ​វិទ្យាសាស្ត្រ​សង្គម ​ភាសា​ សិល្បៈ ​និង​ការ​កម្សាន្ត​ ​ប្រវត្តិ​សាស្ត្រ ​និង​ភូមិសាស្ត្រ​ជា​ដើម ​ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ។​

ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​អង្គការ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)
ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​អង្គការ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។(ទុំ ម្លិះ/VOA)

លោក​ Arend Zwartjes ​ក៏​បញ្ជាក់​បន្ថែម​ថា ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ចំនួន​និស្សិត​ដែល​ទៅ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិកបាន​កើន​ឡើង​ប្រហែល​៥៣​ភាគរយ។ ​ដូច្នេះ ​មជ្ឈមណ្ឌល​អាមេរិក​ថ្មី​នេះ ​នឹង​មាន​ផ្តល់​សេវាកម្ម​ថ្មី​មួយ​ទៀត​គឺ​ Education USA ​ដែល​ជា​សេវា​ផ្តល់​ព័ត៌មាន​ និង​ការ​ណែនាំ​មិន​គិត​ថ្លៃ​ និង​មិន​លម្អៀង​សម្រាប់​និស្សិត​ដែល​ចង់​បន្ត​ការសិក្សានៅ​សហរដ្ឋ​អាមេរិក។​

លោក​ Arend ​បាន​និយាយ​ថា៖​

«យើង​ជា​រដ្ឋាភិបាល​អាមេរិក​ ​យើង​អត់​ធ្វើការ​ឲ្យ​សាលា​ណាមួយ​នៅ​អាមេរិក​ទេ។​ ​អីចឹង សេវា​កម្ម​ដែល​យើង​ផ្តល់​មិន​មាន​គិត​លុយ​គិត​កាក់​ ​គឺ​យើង​ប្រឹក្សាយោបល់​យ៉ាង​ម៉េច​ថា​ ឲ្យ​កូន​សិស្ស​ហ្នឹង​ទៅ​រក​សាលា​ដែល​មាន​ភាព​សមស្រប​សម្រាប់​ខ្លួន​គាត់»។​

លោក​ ប៉ូ​ អេង ទីប្រឹក្សា EducationUSA ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​លោក Christopher Degnan មន្រ្តី​គ្រប់គ្រង​គម្រោង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រសួង​ការបរទេស​អាមេរិក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

សាធារណជន​ទូទៅ​ត្រូវ​យក​ឯកសារ​សម្គាល់​ខ្លួន ​ដូចជា​លិខិត​ឆ្លង​ដែន ​ប័ណ្ណ​បើកបរ​ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ ​ដើម្បី​អាច​ចូល​ប្រើប្រាស់​ធនធាន​អប់រំ​នៅ​ក្នុង​មជ្ឈមណ្ឌល​អាមេរិក​នេះ ​ដែល​ស្ថិត​ក្នុង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ​ដល់​ថ្ងៃ​សុក្រ។​

មជ្ឈមណ្ឌល​អាមេរិក​នេះ​គឺ​ជា​មជ្ឈមណ្ឌល​ទីពីរ​ ដែល​ជា​ផ្នែក​មួយ​នៃកម្មវិធី​ American Spaces ​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​សហរដ្ឋ​អាមេរិក និង​មាន​ទីតាំង​ចំនួន​៧០០​កន្លែង​ នៅ​ក្នុងប្រទេស​ចំនួន​១៦៩​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​មាន​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ​និង​វៀតណាម​ជាដើម ដើម្បី​ជំរុញ​គោល​ការណ៍លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​ផ្តល់​នូវ​បរិយាកាស​ក្នុង​ការ​ទាក់ទង​គ្នា ​និង​ស្វែងយល់​អំពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG