បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program ដែលបានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ ក្នុងបទសម្ភាសន៍មួយជាមួយលោក ណឹម សុភ័ក្ត្របញ្ញា នៃ VOA កាលពីចុងឆ្នាំ២០១៧ លោក រឹម សារ៉ែម ថា កម្មវិធី YSEALI នេះបានផ្តល់ឱកាសដល់លោកមិនត្រឹមតែ អាចពង្រឹងសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឲ្យលោកចែករំលែកចំណេះនៃទំនាក់ទំនងពហុវប្បធម៌ ការរៃអង្គាសថវិកាសម្រាប់បុព្វហេតុសង្គម និងភាពជាអ្នកដឹកនាំ ដល់ស្ថាប័នលោក និងជាពិសេសសម្រាប់យុវជនជនជាតិភាគតិចដែលមានឱកាសនេះតិចតួច។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖