នៅព្រឹកថ្ងៃច័ន្ទនេះ តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសារមន្ទីរជាតិកម្ពុជាបានសម្ពោធពិព័រណ៍នៅសារមន្ទីរជាតិដើម្បីដាក់តាំងបង្ហាញ«ថ្មពីភពព្រះច័ន្ទ» ដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីភពព្រះច័ន្ទ កាលពីឆ្នាំ១៩៧២ និងបានផ្តល់ឲ្យកម្ពុជាកាលពីឆ្នាំ១៩៧៣។
កញ្ញា ណាំ សកុណា គឺជានិស្សិតស្ត្រីខ្មែរម្នាក់ដែលទើបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Georgetown University ដែលជាសកលវិទ្យាល័យដ៏ល្បីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមកម្មវិធីអាហារូបករណ៍ Fulbright។
នៅជុំវិញតំបន់ដីសណ្តទន្លេមេគង្គសិស្សសាលានឹងរៀនលេងផ្គុំរូបនិងគូររូបនៅលើអេក្រង់កុំព្យូទ័រនៅក្នុងកម្មវិធីមួយដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យា Google។
ផលិតករភាពយន្ត «Generation Startup» បកស្រាយអំពីក្តីសុបិន និងការលំបាកក្នុងការបង្កើតក្រុមហ៊ុន startup ពេលលោកស្រី ចងក្រងជាខ្សែភាពយន្តឯកសារនេះ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា ឱកាសសម្រាប់យុវជនយុវតីខ្មែរយើងក្នុងការទៅបន្តការសិក្សានៅបរទេសមានកាន់តែច្រើន ជាពិសេសតាមរយៈការដាក់ពាក្យអាហារូបករណ៍ជាដើម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ឲ្យបញ្ឈប់ការផលិត និងចាក់ផ្សាយវីដេអូ ឬចម្រៀងដែលយកគ្រឿងស្រវឹងធ្វើជាការដោះស្រាយវិបត្តិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានដែល VOA បានទទួល។
កង្វះការយកចិត្តទុកដាក់ចំពោះអ្នកមានបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា បានញ៉ាំងឲ្យផលិតករភាពយន្តវ័យក្មេងមួយក្រុម ផលិតភាពយន្តមួយឡើងដែលមានចំណងជើងថា «វិបល្លាស» ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ។
ប្រវត្តិវិទូជនជាតិអាមេរិកវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក អំពីប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជា។
នាង ធីតា វីន បានជួបសម្ភាសន៍ជាមួយលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ឆ្នាប់សាធារណៈ។
លោក ម៉ៅ ស្រេង បានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានផ្តល់បទសម្ភាសដល់កញ្ញា ស្រេង លក្ខិណា នៃ VOA អំពីលក្ខខណ្ឌដើម្បីចូលរៀននៅសាកលវិទ្យាល័យនៅបរទេសនិងសារៈសំខាន់នៃភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់នៃការសិក្សាភាសាបរទេសក្នុង
ធនាគារពិភពលោកបានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានបង្កើនកិច្ចខិតខំធ្វើឲ្យមានវឌ្ឍនភាពនៃវិស័យអប់រំសិក្សាធិការនៅកម្ពុជា។ ក៏ប៉ុន្តែសិស្សសាលាមួយចំនួននៅថ្នាក់ទី២មិនទាន់អាចចេះអានអក្សរមួយពាក្យនៅឡើយ។ មន្ត្រីសង្គមស៊ីវិល អះអាងថា កំណែទម្រង់ក្នុងវិស័យអប់រំត្រូវតែបង្កើនឲ្យខ្លាំងថែមទៀត នៅកម្រិតបឋមសិក្សា។
ព័ត៌មានផ្សេងទៀត