បទសម្ភាសន៍ VOA៖ ជោគជ័យនៃការសិក្សាផ្នែកច្បាប់តម្រូវឱ្យមានការតស៊ូនិងការលើកទឹកចិត្ត
កញ្ញា ណាំ សកុណា គឺជានិស្សិតស្ត្រីខ្មែរម្នាក់ដែលទើបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Georgetown University ដែលជាសកលវិទ្យាល័យដ៏ល្បីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមកម្មវិធីអាហារូបករណ៍ Fulbright។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសកញ្ញា ណាំ សកុណា អំពីគន្លឹះមួយចំនួនដែលនាំឱ្យនិស្សិតវ័យ២៣ឆ្នាំរូបនេះ ទទួលបានជោគជ័យក្នុងការសិក្សាផ្នែកច្បាប់នេះ។ សូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕