បទសម្ភាសន៍ VOA៖ មន្រ្តីខាងចរាចរណ៍អះអាងថា សមត្ថកិច្ចកំពុងទប់ស្កាត់អំពើហិង្សារឿងគ្រោះថ្នាក់ចរាចរណ៍
មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា អំពើហិង្សាតែងតែកើតមាន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការវាយដំឲ្យរបួសអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញទ្រព្យសម្បត្តិត្រូវបានគេយល់ថា ដោយសារប្រជាពលរដ្ឋអស់ជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកចរាចរណ៍អះអាងថា បណ្តាលមកពីជនឆ្លៀតឱកាសស្រែកញុះញង់ដើម្បីបង្កើតភាពអនាធិបតេយ្យ និងដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួនខ្លះ។ នាង ធីតា វីន បានជួបសម្ភាសន៍ជាមួយលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ឆ្នាប់សាធារណៈ។ លោកបានឲ្យដឹងថា ការចាប់ជនបង្កអំពើហិង្សាមកផ្តន្ទាទោសគឺជាវិធានការដ៏សំខាន់ក្នុងការទប់ស្តាត់អំពើហិង្សានេះ ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចបានចាប់ជនបង្កទាំង នោះយកមកដាក់ទោសបានប្រហែលជា២ ឬ៣ករណីហើយ។ សូមអញ្ជើញអស់លោកអ្នកស្តាប់កិច្ចសន្ទនានេះដូចតទៅ៖