បទសម្ភាសន៍៖ កូនខ្មែរត្រូវចេះភាសាជាតិឲ្យច្បាស់ ទោះជាភាសាបរទេសមានសារៈសំខាន់ក៏ដោយ
ការសិក្សាភាសាបរទេស ពិសេសភាសាអង់គ្លេសគឺមានសារៈសំខាន់សម្រាប់ការប្រាស្រ័យទាក់ទង ការសិក្សាស្រាវជ្រាវនៅថ្នាក់ឧត្តមសិក្សា និងពេលចូលបម្រើការងារជាដើម។ ប៉ុន្តែការសិក្សាភាសាបរទេសនៅក្នុងវ័យក្មេងពេកអាចធ្វើឲ្យប៉ះពាល់ដល់ភាសាជាតិរបស់ខ្លួន នេះបើតាមប្រសាសន៍របស់លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP ប្រចាំនៅប្រទេសកម្ពុជា ដែលជាស្ថាប័នគ្រប់គ្រងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់អប់រំភាសាអង់គ្លេសឬហៅកាត់ថា ACE និងជាស្ថាប័នដែលជួយប្រឹក្សាយោបល់ដល់សិស្សនិស្សិតដែលចង់បន្តការសិក្សានៅបរទេស។ លោក ម៉ៅ ស្រេង បានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានផ្តល់បទសម្ភាសដល់កញ្ញា ស្រេង លក្ខិណា នៃ VOA អំពីលក្ខខណ្ឌដើម្បីចូលរៀននៅសាកលវិទ្យាល័យនៅបរទេសនិងសារៈសំខាន់នៃភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់នៃការសិក្សាភាសាបរទេសក្នុងវ័យក្មេងពេកទៅលើភាសាជាតិ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៖