លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និងបានចងក្រងសៀវភៅអំពី«ទស្សនវិជ្ជាថ្នាក់បញ្ចប់»ជំនួយស្មារតីក្នុងការកំណត់គោលដៅជីវិត បានប្រាប់ VOA ថា សិស្សជនបទដែលមករៀននៅភ្នំពេញ ប្រឈមមុខបញ្ហាត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃ ការហូបចុក ទិញសម្ភារៈសិក្សា
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមលើកឡើងថាក្រសួងអប់រំគួរតែបង្កើនការលើកកម្ពស់ចំណេះដឹងសិស្សថ្នាក់វិទ្យាល័យឲ្យពួកគេចេះវាយតម្លៃខ្លួនឯងអំពីចំណង់ចំណូលចិត្ត លទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងការរើសមុខវិជ្ជាឯកទេសណាមួយដែលសមស្របសម្រាប់ពួកគេ។
មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថានឹងជួយផ្តល់ព័ត៌មានអំពីការសិក្សានៅសហរដ្ឋអាមេរិក ដល់អាណាព្យាបាល និងនិស្សិតកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។
អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជននិងកីឡា មិនទាន់អាចពន្យល់បាននៅឡើយថាតើជំងឺកូវីដ១៩ ពិតជាដើមចមឬយ៉ាងណា ដែលនាំឱ្យតួលេខបឋមនៃចំនួនសិស្សចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ បានធ្លាក់ចុះ។
នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលសម្រេចឲ្យសិស្សជាប់ទាំងអស់ ដោយមិនឆ្លងកាត់ការប្រឡងចាំបាច់មួយ ដែលក្រសួងអប់រំ បានរឹតបន្តឹង ក្រោមពាក្យស្លោក«អ្នកចេះ ជាប់»ចាប់តាំងពីឆ្នាំ២០១៤មក។
ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីងបន្តពង្រឹងអំណាចរបស់ខ្លួន គណបក្សកុម្មុយនិស្តចិនកំពុងប្រឹងប្រែងដាក់បញ្ចូលអត្ថបទ និងគោលគំនិតរបស់លោកកាន់តែច្រើនទៅក្នុងកម្មវិធីសិក្សាតម្រូវជាចាំបាច់នៅសាកលវិទ្យាល័យក្នុងប្រទេសនេះ។
ស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ បានហៅការកើនឡើងនៃចំនួននិស្សិតខ្មែរដែលបន្តការសិក្សានៅសហរដ្ឋអាមេរិកនេះថាជាតួលេខ«ខ្ពស់មិនធ្លាប់មាន»។
ការបិទសាលារៀនច្រើនខែមកហើយក្នុងប្រទេសឥណ្ឌាដោយសារការរាតត្បាតជំងឺកូវីដ១៩ បានបំផុសគំនិតបង្កើតវិធីថ្មីៗដើម្បីបង្រៀនសិស្សដែលមិនអាចរៀនតាម អនឡាញ ដោយសារពួកគេគ្មានទូរសព្ទទំនើបឬហៅថា smart phones គ្មានកុំព្យូទ័រ ឬសេវា internet។
និស្សិតអន្តរជាតិ ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក ពួកគេសង្ឃឹមថា ការស្នាក់នៅនិងការសិក្សារបស់គេក្នុងសហរដ្ឋអាមេរិក នឹងមានស្ថិរភាព ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden ។
លោកស្រី ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា ពន្យល់ថាចំណេះដឹងផ្នែកសុខភាពទាំងនេះនឹងជួយឲ្យសិស្សដឹងពីរបៀបថែទាំសុខភាពខ្លួន និងគ្រួសារ និងចេះដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការរំលោភបំពានដែលអាចប៉ះពាល់ដល់សុខភាពសិស្សទាំងផ្លូវកាយ និងផ្លូវចិត្ត។
សហរដ្ឋអាមេរិកបានស្នើបទបញ្ញត្តិថ្មីមួយសម្រាប់និស្សិតអន្តរជាតិកំពុងសិក្សានៅអាមេរិក ដោយនឹងកំណត់ទិដ្ឋាការនិស្សិតឲ្យមានរយៈពេលត្រឹមបួនឆ្នាំ។
ទិន្នន័យកាលពីឆ្នាំ ២០១៣ បានបង្ហាញថា កុមារអាហ្វហ្គានីស្ថានអាយុ ១០ ឆ្នាំ ចំនួន ៩០% មិនអាចអាន និងយល់អត្ថបទងាយៗនៅពេលដែលពួកគេបញ្ចប់ថ្នាក់បឋមសិក្សា។ នេះ បើតាមការបញ្ជាក់របស់លោក Henry Kerali។
ព័ត៌មានផ្សេងទៀត
No media source currently available