ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖​ ចំនួន​និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​អាមេរិក​កើន​ឡើង​ជាង​៨%

រូបឯកសារ៖ សហគ្រិនស្ត្រីកម្ពុជា៥នាក់ក្នុងចំណោម១២នាក់ ពិភាក្សាគ្នាក្នុងកិច្ចជំនួបមួយនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលធ្វើដំណើរមកកាន់អាមេរិកដើម្បីចូលរួមកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា របស់រដ្ឋាភិបាលអាមេរិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។​(Courtesy)

ចំនួន​និស្សិត​កម្ពុជា​ដែល​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​សិក្សា​២០១៩​-២០២០​នេះ បានកើន​ឡើង​៨,៣ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ ​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «ទ្វារចំហ» ឬ«Open Doors»ស្តី​ពី​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា​មាន​និស្សិត​ខ្មែរ​ចំនួន​៧៤២​នាក់ បាន​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០២០​នេះ គឺ​កើនឡើង​ពី​ចំនួន​៦៨៥​ក្នុង​ឆ្នាំ​២០១៩។

ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ហៅ​ការ​កើនឡើង​នៃ​ចំនួន​និស្សិត​ខ្មែរ​ដែល​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នេះ​ថា​ជា​តួលេខ​«ខ្ពស់​មិន​ធ្លាប់​មាន»។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphyបាន​មាន​ប្រសាសន៍ក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កាល​ពី​សប្តាហ៍​មុន​ថា៖

«យើង​សប្បាយ​ចិត្ត​ណាស់​ដែល​និស្សិត​កម្ពុជា​ទទួល​ស្គាល់​គុណតម្លៃ​ពិត​នៃ​ថ្នាក់​ឧត្តមសិក្សា​អាមេរិកាំង។ ការ​មាន​និស្សិត​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​របស់​យើង​ទាំង​ពីរ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​របស់​យើង»៕

XS
SM
MD
LG