បើតាមការលើកឡើងរបស់ក្រុមគ្រូបង្រៀន និងនៅក្នុងកាលវិភាគដែលចេញដោយក្រសួងអប់រំ មុខវិជ្ជាចំនួនប្រាំមួយត្រូវបានដាក់ឲ្យសិស្សរៀនតាមអនឡាញ មានដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។
ក្រុមអង្គការអភិវឌ្ឍន៍ខាងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញអក្ខរកម្មឌីជីថលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩។
ការព្រួយបារម្ភរបស់ពួកគេមានដូចជា ការសិក្សាពីចម្ងាយមិនបានល្អ ការលំបាកនៅក្នុងការទាក់ទងទៅគ្រូបង្រៀនផ្ទាល់ ការឆ្លើយតបយឺតយ៉ាវពីគ្រឹះស្ថានសិក្សា ឬគ្រូបង្រៀន និងកង្វះខាតសម្ភារៈបច្ចេកទេសសម្រាប់គ្រូបង្រៀននៅតាមខេត្តជាដើម។
អង្គការនយោបាយដ៏ធំបំផុតចំនួន២នៅមហាវិទ្យាល័យសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺទាំងអស់នៅក្នុងសហរដ្ឋអាមេរិក។
ក្នុងការបង្ក្រាបទីតាំងចាក់ភ្នាល់បញ្ជល់មាន់និងអាប៉ោងមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៧នាក់ ក្នុងនោះ១៣នាក់អាច ជាអ្នកសារព័ត៌មានដោយសារមានបណ្ណអ្នកសារព័ត៌មានចេញដោយក្រសួងព័ត៌មាន។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ កំពុងពិចារណាដាក់កំហិត ឬហាមឃាត់និស្សិតអន្តរជាតិមិនឲ្យធ្វើការក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីថ្លែងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំងដែលអត់ការងារធ្វើ។
ការស្ទង់មតិរបស់មេដឹកនាំក្នុងការសិក្សាអប់រំអន្តរជាតិ ប្រាប់ឲ្យដឹងថា សហរដ្ឋ អាមេរិក អាចខាតបង់ប្រាក់៤,៥ពាន់លានដុល្លារ និងការងាររាប់ពាន់ទៀតក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ១៩នេះ។
ចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាថ្មីទៀត។ ក៏ប៉ុន្តែ អ្នកជំនាញទទួលស្គាល់ថា គេពិបាកនឹងអាចរំពឹងឲ្យមនុស្សនៅតែផ្ទះបានណាស់ នៅក្នុងស្ថានការណ៍បិទដំណើរសេដ្ឋកិច្ចមួយរយៈនេះ។
សាលារៀនកាន់តែច្រើនក្នុងប្រទេសប៊ែលហ្ស៊ិកនៅទ្វីបអឺរ៉ុប បានបើកទ្វារទទួលសិស្សានុសិស្សវិញកាលពីថ្ងៃចន្ទបន្ទាប់ពីសាលាខ្លះបានបើកសាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាផ្នែកមួយនៃជំហានបន្ទាប់នៃការបន្ធូរបន្ថយការដាក់កំហិតដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
អ្នកនាង សន ស្រីនុច មានបទពិសោធន៍បកប្រែភាសាសញ្ញាប្រមាណ១៥ឆ្នាំមកហើយ។ ថ្មីៗនេះ អ្នកនាងក៏បានជួយអប់រំអ្នកថ្លង់ ទាក់ទងនឹងការការពារខ្លួនពីជំងឺរាតត្បាតសាកលកូវីដ១៩។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចពន្យារការបិទសាលារៀនមួយសប្តាហ៍បន្តទៀត ខណៈដែលករណីកើតជំងឺកូវីដ១៩ថ្មីដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី មានការកើនឡើង។
អង្គការសម្ព័ន្ធសិទ្ធិកុមារថា សុខុមាលភាពកុមារប្រឈមនឹងហានិភ័យទាំងក្នុង និងក្រោយពេលមានវិបត្តិសុខភាពសាធារណៈបណ្តាលមកពីវីរុសកូរ៉ូណា ដោយសារពួកគេត្រូវចំណាយពេលច្រើនម៉ោងក្នុងការសិក្សាតាមប្រព័ន្ធអេឡិកត្រូនិកដែលធ្វើឲ្យប៉ះពាល់ភ្នែកនិងសុខភាពផ្លូវចិត្តកុមារ។
ព័ត៌មានផ្សេងទៀត
No media source currently available