ប្រសិនមានដំណើរការល្អ កម្មវិធីនេះអាចត្រួតពិនិត្យនិងកែតម្រូវរាល់អក្ខរាវិរុទ្ធខ្មែរដែលសរសេរខុស ដោយគេគ្រាន់តែបញ្ចូលអត្ថបទភាសាខ្មែរទៅក្នុងកម្មវិធីនោះ។
នៅឯផ្ទះរបស់ក្រុមគ្រួសារលោក Damon Huang នៅភូមិ Shakou ដែលជាភូមិដ៏តូចមួយនៅភាគខាងត្បូងប្រទេសចិន វាជារឿងធម្មតាដែលគេឭគ្រួសារនេះនិយាយភាសាចិន ៣ ប្រភេទផ្សេងគ្នាជារៀងរាល់ថ្ងៃ។
យុវជនមួយក្រុមដែលមានមុខរបរ និងទីលំនៅផ្សេងៗគ្នា បានស្ម័គ្រចិត្តប្រមូលសំរាមចេញពីលូទឹកស្អុយបឹងត្របែកក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ក្បូនបណ្ដែតលើទឹក ចាប់ទាញនិងដងសំរាមចេញពីលូទឹកដែលមានពណ៌ខ្មៅខាប់ និងក្លិនស្អុយឆួល ដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានមួយ។
ពួកនិស្សិតចិននិយាយថាទិដ្ឋាការរបស់ពួកគេបានត្រូវពន្យារ
ខណៈកម្ពុជាកំពុងត្រៀមលក្ខណៈសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលជាទីផ្សារមួយផ្តោតលើបច្ចេកវិទ្យាឌីជីថល អ្នកជំនាញបានដាស់តឿនឲ្យយុវជនខ្មែរពង្រឹងជំនាញ និងចំណេះដឹងខ្លួនឯង ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យានេះសម្រាប់ទីផ្សារនាពេលអនាគត។
ខណៈដែលចំនួនប្រជាជនអ៊ូហ្គាន់ដាកើនឡើង ពលរដ្ឋវ័យក្មេងជាច្រើនកំពុងមានការលំបាកក្នុងការស្វែងរកការងារដែលផ្តល់ប្រាក់បៀវត្សរ៍ល្អ។
លោក គង់ រតនៈ ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា កម្ពុជាអាចកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នេះបាន លុះត្រាតែប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថក្នុងការបើកបរ ហើយរដ្ឋាភិបាលអនុវត្តច្បាប់ដែលមានស្រាប់ឲ្យបានតឹងរ៉ឹង។
ក្នុងចំណោមសិស្សនិស្សិតកម្ពុជាប្រមាណ ៥,៤៦៩នាក់ ដែលមានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុប កញ្ញា ងិន លីដា បានទទួលអាហារូបករណ៍តាមរយៈសកលវិទ្យាល័យ Ohio ក្នុងសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង និងការអភិវឌ្ឍន៍រ
បើតាមតួលេខរបស់អង្គការយូនីស្គូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស ក្នុងនោះ ជាង១ពាន់នាក់នៅប្រទេសអូស្ត្រាលី និង៥៦០នាក់នៅសហរដ្ឋអាមេរិក។
យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។ បើតាមតួលេខរបស់អង្គការយូនីស្គូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស។
បុរសម្នាក់នៅទីក្រុងឡុងដ៏បានជាសះស្បើយពីមេរោគ HIV បន្ទាប់ពីទទួលបានការព្យាបាលតាមរយៈការផ្សាំកោសិកាបានមកពីអ្នកផ្តល់ឲ្យដែលមានប្រភេទហ្សែនបង្កឲ្យកើតជំងឺមហារីកដ៏កម្រមួយដែលធ្វើឲ្យអ្នកជំងឺនោះមានភាពស៊ាំនឹងមេរោគអេដស៍។
សៀវភៅរូបភាពចំណងជើងថា «Reamker The Cambodian Ramayana—God Demons and Heroes» ត្រូវបានចងក្រងដោយរូបថតបែបសិល្បៈក្នុងរយៈពេល២២ឆ្នាំចុងក្រោយ ដោយលោក Arjay Stevens។
ព័ត៌មានផ្សេងទៀត
No media source currently available