តារាចម្រៀងសុរិន្ទ Jane SaiJai បានមកសម្តែងនៅតាមបណ្តារដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិក ហើយឆ្លៀតពេលដែលអ្នកនាងមកសម្តែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននេះ អ្នកនាងបានផ្តល់បទសម្ភាសន៍ដល់អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA ហើយនឹងនាំមកនូវបទចម្រៀងមួយចំនួនផង៕
ជាញឹកញាប់ ការមករដូវបានធ្វើឲ្យក្មេងស្រីជាច្រើននៅតាមតំបន់នានាក្នុងទ្វីបអាហ្វ្រិកមិនបានមករៀន។ ប៉ុន្តែតើរដ្ឋាភិបាលគួរតែផ្ដល់ផលិតផលអនាម័យឲ្យក្មេងស្រី ដែលមិនមានលទ្ធភាពទិញ ដើម្បីការពារកុំឲ្យពួកគេរៀនមិនទាន់ក្នុងថ្នាក់ដែរឬទេ?
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។
នៅព្រឹកថ្ងៃច័ន្ទនេះ តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសារមន្ទីរជាតិកម្ពុជាបានសម្ពោធពិព័រណ៍នៅសារមន្ទីរជាតិដើម្បីដាក់តាំងបង្ហាញ«ថ្មពីភពព្រះច័ន្ទ» ដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីភពព្រះច័ន្ទ កាលពីឆ្នាំ១៩៧២ និងបានផ្តល់ឲ្យកម្ពុជាកាលពីឆ្នាំ១៩៧៣។
កញ្ញា ណាំ សកុណា គឺជានិស្សិតស្ត្រីខ្មែរម្នាក់ដែលទើបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Georgetown University ដែលជាសកលវិទ្យាល័យដ៏ល្បីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមកម្មវិធីអាហារូបករណ៍ Fulbright។
នៅជុំវិញតំបន់ដីសណ្តទន្លេមេគង្គសិស្សសាលានឹងរៀនលេងផ្គុំរូបនិងគូររូបនៅលើអេក្រង់កុំព្យូទ័រនៅក្នុងកម្មវិធីមួយដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យា Google។
ផលិតករភាពយន្ត «Generation Startup» បកស្រាយអំពីក្តីសុបិន និងការលំបាកក្នុងការបង្កើតក្រុមហ៊ុន startup ពេលលោកស្រី ចងក្រងជាខ្សែភាពយន្តឯកសារនេះ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា ឱកាសសម្រាប់យុវជនយុវតីខ្មែរយើងក្នុងការទៅបន្តការសិក្សានៅបរទេសមានកាន់តែច្រើន ជាពិសេសតាមរយៈការដាក់ពាក្យអាហារូបករណ៍ជាដើម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ឲ្យបញ្ឈប់ការផលិត និងចាក់ផ្សាយវីដេអូ ឬចម្រៀងដែលយកគ្រឿងស្រវឹងធ្វើជាការដោះស្រាយវិបត្តិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានដែល VOA បានទទួល។
កង្វះការយកចិត្តទុកដាក់ចំពោះអ្នកមានបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា បានញ៉ាំងឲ្យផលិតករភាពយន្តវ័យក្មេងមួយក្រុម ផលិតភាពយន្តមួយឡើងដែលមានចំណងជើងថា «វិបល្លាស» ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ។
ប្រវត្តិវិទូជនជាតិអាមេរិកវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក អំពីប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available