Hello VOA៖ កត្តាសេដ្ឋកិច្ចនិងសាកលភាវូបនីយកម្មធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារប្រែប្រួល
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់ផលវិជ្ជមាន អ្នកទទួលទាននឹងទទួលបានម្ហូបអាហារដែលមានគុណភាពល្អជាងមុន មានភាពងាយស្រួលក្នុងការទិញម្ហូបអាហារនិងចំណេញពេលវេលា។ ផ្ទុយទៅវិញ ក៏មានផលអវិជ្ជមានផងដែរ ការប្រែប្រួលទៅលក្ខណៈទំនើបអាចធ្វើឲ្យប៉ះពាល់ដល់កសិករខ្នាតតូច ។ រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍគួរផ្តល់សេវាកម្មផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ឬផ្តល់ជាប្រាក់កម្ចី ដើម្បីជួយឲ្យកសិករអាចពង្រីកកសិដ្ឋានរបស់ពួកគេ ទើបពួកគាត់អាចមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងសាជីវកម្មខ្នាតធំបាន។ នេះបើតាមប្រសាសន៍របស់លោក ថៃ រិទ្ធី និស្សិតថ្នាក់អនុបណ្ឌិតនៅឯសាកលវិទ្យាល័យ Massey ក្នុងប្រទេសនូវែលសេឡង់ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែ មិថុនា។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៨ មិថុនា ២០១៨)