សំឡេងជំនាន់ថ្មី៖ YEP Academy ភ្ជាប់ទំនាក់ទំនងយុវជនជាមួយធម្មជាតិនិងភាពជាខ្លួនឯង
គម្រោង YEP Academy បង្កើត និងដឹកនាំដោយក្រុមយុវជនចម្រុះដែលមានចំណង់ចំណូលចិត្តចំពោះធម្មជាតិ សកម្មភាពក្រៅ និងការពង្រឹងអំណាច នៅក្នុងការដឹកនាំ និងសម្របសម្រួលយុវជនក្នុងការចូលរួមសកម្មភាពនានានៅខាងក្រៅ និងបង្កើតផលវិជ្ជមានលើខ្លួនឯង សហគមន៍ និងបរិស្ថាន។ កញ្ញា លី ស៊ូហ៊ាង សហស្ថាបនិក YEP Academy លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា YEP Academy ផ្តល់ឱកាសឱ្យយុវជនភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងភាពជាខ្លួនឯង៕