កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថាតម្លៃបច្ចុប្បន្នទាប។ រដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា កន្លងទៅ ក្រសួងធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋដាំស្រូវក្រអូប ជាជាងស្រូវដែលពឹងផ្អែកលើទីផ្សារវៀតណាម។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាលបានបញ្ចេញគម្រោងវិនិយោគសម្រាប់ឆ្នាំ២០២៤កន្លងទៅ ដោយថាបានបំបែកកំណត់ត្រានៃការវិនិយោគប្រចាំឆ្នាំ ដោយបានអនុម័តគម្រោងចំនួន៤១៤ ដែលមានទុនសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក។
កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថា តម្លៃបច្ចុប្បន្នទាប។
ខណៈរដូវប្រមូលផលស្រូវប្រាំងចូលមកដល់ កសិករមួយចំនួនបានត្អូញត្អែរពីការធ្លាក់តម្លៃស្រូវនិងស្នើឱ្យក្រសួងកសិកម្មធ្វើអន្តរាគមន៍ដំឡើងតម្លៃស្រូវចាប់ពី១.០០០ក្នុង១គីឡូក្រាមឡើងទៅ ដើម្បីអាចឆ្លើយតបទៅនឹងការចំណាយលើការថែទាំ ដាក់ជីរ បូមទឹក និងជួលម៉ាស៊ីនច្រូត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ រយៈពេលពេញមួយឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ១ លាននាក់ (១.០២៣.៦៨៨នាក់) បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺកើនឡើងជាង ២៨% បើធៀបនឹងឆ្នាំ ២០២៣ មានតែប្រមាណ ៨០ ម៉ឺននាក់ (៧៩៨.០៦៩នាក់) តែប៉ុណ្ណោះ។
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៩។ នេះបើតាមការបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
ធនាគាររិកកណ្តាលសហរដ្ឋអាមេរិកឥឡូវនេះព្យាករណ៍ថាពួកគេនឹងកាត់បន្ថយអត្រាការប្រាក់កន្លះភាគរយនៅចុងឆ្នាំ២០២៥។
ក្រុមផ្ទេរតំណែងលោក Trump ក៏បានផ្តល់អនុសាសន៍ផងដែរឲ្យដាក់ពន្ធគយលើទំនិញអាគុយគ្រប់ប្រភេទទូទាំងសាកលលោកដើម្បីជំរុញផលិតកម្មរបស់អាមេរិក ហើយបន្ទាប់មកចរចាលើកលែងពន្ធដល់ប្រទេសសម្ព័ន្ធមិត្តនីមួយៗ។ នេះបើតាមឯកសារនោះ។
អ្នកនេសាទបានញញឹមជាមួយមន្ត្រីមកពីរដ្ឋបាលជលផលកម្ពុជានៅពេលដែលពួកគេលើកបង្ហាញត្រីរាជដែលមានប្រវែងពីរម៉ែត្រនិងមានទម្ងន់រហូតដល់ ១៣០ គីឡូក្រាមទាំងនេះ មុនពេលព្រលែងត្រីទាំងនេះចូលក្នុងទន្លេវិញ។
សារព័ត៌មានអន្តរជាតិ Reuters កាលពីថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រទេសចិនបានផ្អាកផ្តល់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់កម្ពុជាថា ចិននឹងមិន«បោះបង់ចោល»កម្ពុជាឡើយ។
ប្រទេសឥណ្ឌាមិនគាំទ្រការបង្កើតរូបិយបណ្ណរួមក្នុងចំណោមប្លុក BRICS ដែលមានសមាជិកប្រាំបួនប្រទេសទេ ក៏ប៉ុន្តែខ្លួនកំពុងព្យាយាមលើកតម្កើងពាណិជ្ជកម្មដែលប្រើរូបិយបណ្ណក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកវិភាគនៅទីក្រុងញូវដែលី។
អង្គការការពារសិទ្ធិមនុស្សចំនួនពីរគឺ អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការអនុវត្តកម្ចីបែបកេងប្រវ័ញ្ចមួយចំនួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available