ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថាសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់«មិនមែនជាព័ត៌មានល្អទេ»សម្រាប់ផ្សារប្រេងឥន្ធនៈដែលមានផលប៉ះពាល់ស្រេច និងមានការកាត់បន្ថយការផលិតប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសរុស្ស៊ី។
ខណៈដែលប្រទេសឥណ្ឌូណេស៊ីប្រារព្ធពិធីសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយរឿងការចំណាយលើសលប់ និងកម្ចីធនាគារចិនដែលមានអត្រាការប្រាក់ខ្ពស់។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ចង់ឃើញវិស័យអប់រំមានឯករាជ្យភាព ដោយមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច ឬគណបក្សណាមួយនោះទេ ដើម្បីធានាថា បុគ្គលិកអប់រំអាចបំពេញការងារទៅតាមឯកទេសរបស់ខ្លួន ហើយមិនស្ថិតក្រោមគំនាបនយោបាយ។
អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនដែលកំពុងរងការជន់លិចទឹកលើកឡើងថា បើកម្រិតទឹកនៅតែមិនស្រកស្រុតចុះនៅតាមភូមិ ឃុំ ស្រុកតទៅទៀតនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងហានិភ័យនៃការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត។
ម្ចាស់សហគ្រាសទាំងនោះ កំពុងចូលរួមអនុវត្តគម្រោង CAPFish Capture ដែលជាកម្មវិធីជលផលទទួលបានការគាំទ្រខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ការកើនឡើងតម្លៃជួលនិងតម្លៃអចលនទ្រព្យសម្រាប់ការរស់នៅនិងការធ្វើអាជីវកម្ម ឆ្លុះបញ្ចាំងពីការមកដល់នៃជនអន្តោប្រវេសន៍ចិន ដែលហ៊ានឬអាចចំណាយខ្ពស់ជាងពលរដ្ឋថៃម្ចាស់ស្រុក ដែលមួយចំនួនកំពុងប្រឈមនឹងបញ្ហាចំណាយលើកន្លែងស្នាក់នៅ។
ខណៈដែលប្រទេសចិនប្រារព្ធខួបលើកទី១០នៃការចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកលរបស់ខ្លួនឈ្មោះគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (BRI) ទិន្នន័យថ្មីបង្ហាញថា ការផ្តល់ប្រាក់កម្ចីដល់អាហ្វ្រិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ទសវត្សរ៍នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានការពារថា ការដំឡើងប្រាក់ឈ្នួលចំនួន ៤ដុល្លារដល់កម្មករក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌសម្រាប់ឆ្នាំ២០២៤ គឺជាការខិតខំ និងជា«ជោគជ័យ»មួយ ក្នុង«កាលៈទេសៈលំបាកទាំងអស់គ្នា» ហើយក្នុងពេលទីផ្សារអន្តរជាតិក៏កំពុងមានបញ្ហា។
ក្រោយចុះកិច្ចព្រមព្រៀង RCEP ដែលជាគំនិតផ្តួចផ្តើមរបស់ចិន កម្ពុជាកាលពីពេលថ្មីៗនេះបាននាំចេញផលិតផលនេសាទមួយចំនួនទៅកាន់ប្រទេសចិន។ អាហារសមុទ្រ និងផលិតផលជលផលផ្សេងទៀតដែលត្រូវបាននាំចេញទៅប្រទេសចិន រួមមានបង្កងប៉ាក ត្រីប៉្រា កំពិស និងអន្ទង់។
ក្រុមសហជីពការពារសិទ្ធិកម្មករសោកស្តាយចំពោះការដំឡើងប្រាក់ឈ្នួលកម្មករតិចតួចព្រោះប្រាក់ឈ្នួលចំនួន២០៤ដុល្លារមិនទាន់អាចឆ្លើយតបនឹងតម្រូវការរស់នៅរបស់កម្មករនៅឡើយទេ។ ប៉ុន្តែមន្រ្តីក្រសួងការងារថា ការសម្រេចនេះកើតឡើងដោយការខិតខំប្រឹងប្រែងចរចាពីគ្រប់ភាគី។
នាយករដ្ឋមន្ត្រីកម្ពុជាបកស្រាយថា រដ្ឋាភិបាលមិនទាន់ដាក់ចេញគោលការណ៍ប្រមូលពន្ធចំណេញមូលធននេះនៅឡើយទេ ខណៈអ្នកតាមដានយល់ថា រដ្ឋត្រូវតែគិតគូរឱ្យបានដិតដល់និងមិនគួរប្រមូលពន្ធចំណេញមូលធននាពេលនេះទេ ដោយគួរតែកាត់បន្ថយចំណាយរដ្ឋមិនចាំបាច់និងពង្រឹងការប្រមូលពន្ធដែលកំពុងអនុវត្តឱ្យមានតម្លាភាព។
ព័ត៌មានផ្សេងទៀត
No media source currently available